v9
V9BET

គ្រូបង្វឹក Tottenham ឆ្លើយយ៉ាងឡូយ ក្រោយសួរថាខ្លាចការបណ្តេញចេញពីតំណែងរឺអត់?

1 month ago​ | ដោយ V-Dr

គ្រូបង្វឹក Mauricio Pochettino និយាយថាគាត់មិនមានការព្រួយបារម្ភអំពីការបណ្តេញចេញពីតួនាទីនោះទេ បើទោះបីជារូបលោកដឹកនាំក្រុមមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះក៏ដោយចុះ។ ជាថ្មីម្តងទៀត Spurs បានបរាជ័យចាញ់ក្រុម Brighton ៣-០ កាលពីថ្ងៃសៅរ៍ម្តងទៀត ក្រោយពីពួកគេត្រូវបានក្រុម Bayern Munich ផ្តួលក្នុងលទ្ធផល ៧-២ ក្នុងក្របខ័ណ្ឌ Champions League ។ ម៉្យាងវិញទៀតក្លិបដែល មានមូលដ្ឋាននៅទីក្រុងឡុងក៏ទើបតែធ្លាក់ចេញពីការប្រកួតពានរង្វាន់ Carabao Cup ២ ដោយចាញ់ក្រុមមកពីលីកលំដាប់ទី៤ អង់គ្លេសគឺ​ Colchester កាលពីខែកញ្ញា ២០១៩។

អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះបន្ថែមយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៏ក្រោយការប្រកួតកាលពីថ្ងៃសៅរ៏នៅកីឡាដ្ឋាន Amex ថាៈ ខ្ញុំមិនព្រួយបារម្ភអ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភគឺជីវិតមិនមែនបាល់ទាត់ទេ។ អតីតគ្រូបង្វឹក Southampton រូបនេះបន្តថាៈ បាល់ទាត់គឺជាហ្គេមមួយដែលពេលអ្នកឈ្នះពេលខ្លះអ្នកចាញ់តែលទ្ធផល ឈ្នះឈ្នះជាលទ្ធផលល្អសម្រាប់អ្នករាល់គ្នា។ ការប្រកួតពីរលើកចុងក្រោយនេះ វាជាស្ថានភាពលំបាកមួយក្នុងការទទួលយក ប៉ុន្តែខ្ញុំមិនចង់អោយវាក្លាយជារឿងច្រំដែលនោះទេ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.