v9
V9BET

គ្រូ Leicester City ខកចិត្តលទ្ធផលពិន័យ ១១ម៉ែត្រ ខណៈ Liverpool បន្តឈ្នះ ៨ប្រកួតជាប់គ្នា

1 month ago​ | ដោយ V-Dr

លោក Brendan Rodgers គ្រូបង្វឹករបស់ Leicester City យល់ឃើញថាខ្សែប្រយុទ្ធ Sadio Mane មានចេតនាធ្វើអោយដួលដើម្បីទទួលបានបាល់ប៉េណាំងទី ខណៈ Liverpool ធ្វើបានសម្រេចដើម្បីផ្តួលក្រុមកញ្ជ្រោងខៀវក្នុងលទ្ធផល ២:១ សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៨ ក្នុងការប្រកួតនៅ Anfield កាលពីថ្ងៃសៅរ៍។

បន្ទាប់ពីទទួលលទ្ធផល ១:១ និងឈានដល់ជិតបញ្ចប់ការប្រកួតទៅហើយនោះ ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Mane បានត្រូវរារាំងដោយកីឡាករខ្សែការពារ Marc Albrighton ដែលបានធ្វើអោយរូបគេដួលក្នុងតំបន់គ្រោះថ្នាក់ ខណៈអាជ្ញាកណ្តាលបានសម្រេចផ្តល់បាល់ពិន័យ ១១ម៉ែត្រ ក្រោយពីធ្វើការសម្រេចចិត្តដោយពិនិត្យមើល VAR ខណៈខ្សែបម្រើជើងចាស់អង់គ្លេស James Milner ជាអ្នកនាំមកនូវជ័យជម្នះ ២-១ ដើម្បីរក្សាកំណត់ត្រាយុទ្ធនាការបើករដូវកាលមិនដែលចាញ់និងស្មើសម្រាប់ហង្សក្រហម។

អតីតគ្រូបង្វឹក Liverpool លោក Rodgers ផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតថាៈ យើងខកចិត្តយ៉ាងខ្លាំងក្នុងការទទួលយកការពិន័យនេះ។ វាជាការវិលត្រឡប់មកកាន់ទឹកដី Anfield លើកដំបូងរបស់ខ្ញុំចាប់តាំងពីឆ្នាំ២០១៥ មក។ ខ្ញុំឃើញថា Sadio Mane មានការពាក់ព័ន្ធច្រើនជាង ប្រសិនបើអាជ្ញាកណ្តាលមិនផ្តល់ការត្រួតពិនិត្យនោះទេ VAR ក៏លប់ចោលការសម្រេចមួយនេះដែរ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.