v9
V9BET

Tottenham ជួបរឿងជូរចត់ម្តងទៀតក្រោយត្រូវBrightonលត់៣:0

2 months ago​ | ដោយ Polin

សប្តាហ៍ដ៏ទារុណរបស់មាន់ខ្នាយមាស Tottenham Hot Spur នៅតែបន្តខណៈដែលពួកគេបានខក ចិត្តបន្ទាប់ពីការ​ប្រកួតក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុមBayern Munichកាលពីដើម​សប្តាហ៏នេះស្រប​ពេលក្រុម​ភ្ញៀ​វ​Tottenham​​បានរងបរាជ័យ៣:0 ក្រោមថ្វីជើងម្ចាស់ផ្ទះ Brighton នៅក្រ​បខណ្ឌPremier League សប្តាហ៏ទី៨ កាលពីយប់​ថ្ងៃ​សៅរ៏ទី ៥ តុលា ២០១៩នេះ ។

ក្រោយបរាជ័យ ៧-២ ចាញ់ក្រុមBayern Munich នៅពាក់កណ្តាលសប្តាហ៍កន្លងទៅនេះគ្រូបង្វឹក Mauricio Pochettino រំពឹងថាក្រុមនិងស្តារមុខមាត់ឡើងវិញក៏ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុក្ខ ក្រោយពីអ្នកចាំទី Hugo Lloris សង្គ្រោះបាល់មិន​បានល្អ​នៅតង់​ទី១ត្រឹមតែនាទីទី៣ ខណៈដែលរូបគេមានបញ្ហារបួសដៃឆ្វេង ធ្វើអោយកីឡាករNeal Maupay តែតបញ្ចូលទី​បាន​សម្រេច​គ្រាប់​បាល់ដំបូង មុនពេល​ខ្សែប្រយុទ្ធ​អន្តរជាតិ​អៀឡង់វ័យ១៩ឆ្នាំ Aaron Connoll បន្ថែមគ្រាប់បាល់ទី២និងទី៣ អោយ​ក្រុម​ម្ចាស់​ផ្ទះយកឈ្នះក្នុងលទ្ធផល៣:0គួរ​អោយ​​ភ្ញាក់ផ្អើល ។


បច្ចុប្បន្នក្រុមមាន់ខ្នាយមាស Tottenham បានបរាជ័យ១០ ដងសម្រាប់ការប្រកួតក្រៅទឹកដីចុងក្រោយ របស់ពួកគេនៅ Premier League ខណៈការប្រកួតចុងក្រោយគឺយកឈ្នះក្រុម Fulham ២-១ តាំងតែពីថ្ងៃទី ២០ ខែមករាដើមឆ្នាំ​២០១៩នេះមកម្លេះ។
ប្រភព:BBC
វីដេអូ:



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.