v9
V9BET

លោក Rodgers សម្លឹងរកការសងសឹក ក្នុងពេល Leicester ទៅជួប Liverpool

2 weeks ago​ | ដោយ V-Dr

លោក Brendan Rodgers នឹងសម្លឹងរកការសងសឹក និងព្យាយាមបង្ហាញពីសមត្ថភាពដឹកនាំរបស់លោក ក្នុងពេលក្រុមកំពុងតែឡើងទម្រង់លេង Leicester City របស់លោក នឹងត្រូវធ្វើដំណើរទៅជួបក្រុមមិនទាន់ស្គាល់ចាញ់ Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

លោក Rodgers នឹងវិលទៅកាន់កីឡដ្ឋាន Anfield ជាលើកទី១ បើគិតចាប់តាំងពីលោកត្រូវបានបណ្តេញចេញដោយក្រុម Liverpool កាលពីឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមក គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះ បានកសាងកេរិ៍្តឈ្មោះរបស់ខ្លួនឡើងវិញ តាមរយៈការឈ្នះចំនួន៧ ក្នុងរយៈពេល២រដូវកាលកន្លះជាមួយនឹងក្លិប Celtic មុនពេលវិលទៅកាន់ក្របខ័ណ្ឌ Premier League ដើម្បីដឹកនាំក្លិប Leicester កាលពីខែកុម្ភៈ។

ចាប់តាំងពីលោក Rodgers បានចូលជំនួសកន្លែងរបស់លោក Claude Puel ក្រុម Leicester មានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងការប្រកួតលីក ដោយស្ថិតនៅតែពីក្រោយក្រុម Liverpool និងក្រុមម្ចាស់ការពារជើងឯក Man City ប៉ុណ្ណោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Rodgers ដឹងថា ការបញ្ចប់ការមិនស្គាល់ចាញ់ជាប់ៗគ្នារបស់ក្រុម Liverpool លើទឹកដីរបស់ក្រុមហង្សក្រហមមួយនេះ គឺជាការប្រជែងដ៏លំបាកមួយ។ លោក Rodgers បានឲ្យដឹងថា៖ «យើងគ្រាន់តែចង់បន្តជាមួយនឹងទម្រង់លេងរបស់យើង។ Liverpool កំពុងស្ថិតក្នុងកម្រិតលេងដ៏ខ្លាំង។ ពួកគេមានគូប្រកួតខ្លាំងៗជាច្រើនដើម្បីសាកល្បងសមត្ថភាព ហើយនោះជាបញ្ហាប្រឈមរបស់ក្រុមយើង»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.