v9
V9BET

ដឹងថា គូប្រកួតរបស់ រឿង សោភ័ណ្ឌ នៅ Super Champ ជាអ្នកណាឬនៅ?

2 weeks ago​ | ដោយ V-Dr

អ្នកលេងកណ្តាប់ដៃឆ្វេង រឿង សោភ័ណ្ឌ នឹងធ្វើដំណើរទៅប្រកួតក្នុងកម្មវិធី Super Champ របស់ប៉ុស្តិ៍លេខ៨ថៃ ជាលើកដំបូង នៅថ្ងៃអាទិត្យ ខាងមុខនេះ ហើយកីឡាករកម្ពុជាម្នាក់ទៀតគឺ វ៉ែន ហុងជីវង្ស ក៏នឹងបង្ហាញខ្លួន នៅលើសង្វៀនមួយនេះ ជាមួយ រឿង សោភ័ណ្ឌ ផងដែរ។

បើតាមអ្នកដឹកនាំកីឡាករកម្ពុជាទៅប្រកួត បានឲ្យដឹងថា រឿង សោភ័ណ្ឌ របស់កម្ពុជា នឹងត្រូវប្រកួតក្នុងលំដាប់គូឯក ក្នុងទម្ងន់៦៩គីឡូក្រាមជាមួយអ្នកប្រយុទ្ធរបស់ថៃ Guanyu Ayothaya ចំណែក វ៉ែន ហុងជីវង្ស ត្រូវជួបថៃ Rittidech Diamond 98 ក្នុងទម្ងន់៦៣គីឡូក្រាម ក្នុងលំដាប់គូឯករង។

ចំពោះសមត្ថភាពប្រកួតរបស់ Guanyu Ayothaya ត្រូវបានលោក ស្រ៊ឺ ស្រេង ហៅសំណព្វ ដែលជាអ្នកនាំកីឡាករកម្ពុជាទៅប្រកួតនៅ Super Champ បានប្រាប់មុននេះបន្តិចថា៖«គូប្រកួតរបស់ រឿង សោភ័ណ្ឌ ជាកីឡាករជម្រើសជាតិថៃ មានន័យថា គេជាកីឡាករស្ម័គ្រចិត្ត មិនមែនជាកីឡាករអាជីពនោះទេ ហើយគេទើបតែផ្តួលកីឡាករកម្ពុជា យ៉ាម ខេមរ៉ា ឲ្យសន្លប់»។

យ៉ាងណាក៏ដោយ លោក សំណព្វ បានប្រាប់ថា រឿង សោភ័ណ្ឌ អាចនឹងមានភាគរយឈ្នះច្រើន។ លោកបានបញ្ជាក់ថា៖«សម្រាប់ខ្ញុំអ្នកដឹកនាំកីឡាករទៅប្រកួត គិតថា យើងអាចទទួលបានជ័យជម្នះ ប៉ុន្តែដល់ពេលវ៉ៃគ្នាសិន ទើបដឹងច្បាស់ ព្រោះការដាក់កីឡាករទៅ គឺយើងចង់ឈ្នះគេ។ ទោះយ៉ាងណា សម្រាប់ រឿង សោភ័ណ្ឌ អាចមានលទ្ធភាពឈ្នះច្រើន»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.