v9
V9BET

វិហារសួគ៌ ត្រៀមកីឡាប្រពៃណី៤ប្រភេទ សម្រាប់ដាក់ឲ្យប្រកួត នៅថ្ងៃភ្ជុំបិណ្ឌធំ

3 weeks ago​ | ដោយ V-Dr

គណៈកម្មការរៀបចំការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ បានត្រៀមរួចជាស្រេច នៅប្រភេទកីឡាចំនួន៤មាន ប្រណាំងក្របី សេះ ចំបាប់ និងគុនដំបូង ដើម្បីឲ្យប្រកួតគ្នា ទៅតាមទំនៀមទំលាប់ប្រពៃណី ក្នុងថ្ងៃភ្ជុំបិណ្ឌ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយរំពឹងថា នឹងទាក់ទាញភ្ញៀវជាត់ និងអន្តរជាតិ មកទស្សនាផ្ទាល់ កាន់តែច្រើន។

យ៉ាងណាក៏ដោយ លោក ថែ ថាំង ប្រធានភូមិវិហារសួគ៌ និងជាប្រធានគ្រប់គ្រងការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ បានប្រាប់ថា ចំនួនក្របី ដែលនឹងត្រូវចូលរួមប្រណាំងនៅឆ្នាំនេះ មានការធ្លាក់ចុះជាងឆ្នាំមុន ប៉ុន្តែចំនួនសេះ និងអ្នកលេងចំបាប់បុរាណ មានការកើនឡើងជាងឆ្នាំមុន។

លោកបានប្រាប់ថា៖ «កាលពីឆ្នាំមុនចំនួនក្របីចូលរួម មាន១៩គូ ប៉ុន្តែឆ្នាំនេះ មាន១៦គូទេ ចំណែកចំនួនសេះ ដែលបានចូលរួមប្រណាំង កាលឆ្នាំមុន មាន២៧គូ តែឆ្នាំនេះ បានកើនដល់៣០គូ ហើយចំបាប់បុរាណ ដែលធ្លាប់មាន៣៧គូ ក៏អាចនឹងកើនឡើងផងដែរ ចំណែកគុនដំបូង មាន២ទៅ៣គូដដែល»។

តាមលោក ថែ ថាំង បានឲ្យដឹងថា ចំនួនក្របី សេះ និងអ្នកចំបាប់បុរាណ អាចនឹងមានការប្រែប្រួល នៅពេលប្រណាំង និងប្រកួតជាក់ស្តែង ចំណែកពេលនៃការប្រកួត គឺការប្រណាំងក្របី និងសេះ នឹងចាប់ផ្តើមពីម៉ោង៦ ដល់ម៉ោង៧ ហើយការប្រកួតចំបាប់ និងគុនដំបូង នឹងចាប់ផ្តើមពីចន្លោះម៉ោង៨ ដល់ម៉ោង១១។ ចំណែកពីរសៀលម៉ោង១ ឬម៉ោង២ទៅ នឹងមានការលេងល្បែងប្រជាប្រិយរហូតដល់យប់។
ជាមួយគ្នានេះលោក ថែ ថាំង មានការជឿជាក់ថា ការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ឆ្នាំនេះ នឹងមានអ្នកចូលរួមច្រើន ហើយលោកមិនបារម្ភចំពោះការរំខានដោយភ្លៀងនោះទេ។

លោកបាននិយាយថា៖ «តាមទូរលេខ កាលពីឆ្នាំមុន មានអ្នកចូលរួមទស្សនាផ្ទាល់ជិត២ម៉ឺននាក់ ចំណែកឆ្នាំនេះ ចំនួនអ្នកទស្សនា នឹងអាចកើនឡើងជាងឆ្នាំមុន ដោយសារផ្លូវធ្វើដំណើរងាយស្រួលជាងមុន សម្រាប់អ្នកមកពីខេត្តឆ្ងាយៗ ហើយទោះមានភ្លៀង មកប្រកួត ក៏យើងនៅតែអាចដំណើរការទៅបានល្អដែរ ដោយឆ្នាំនេះ យើងអត់មានចាក់ដីថ្មីនោះទេ អ៊ីចឹងដីហាប់រឹងល្អ គឺមិនបែបភក់ដូចឆ្នាំមុននោះទេ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.