Pogba ត្រៀមបង្ហាញខ្លួនការប្រកួតជាមួយ Rochdal នៅក្របខណ្ឌ Carabao Cup

6 months ago​ | ដោយ V-Dr

ខ្សែបម្រើ Paul Pogba នឹងអាចវិលត្រឡប់មកបង្ហាញខ្លួនអោយក្រុមបិសាចក្រហម Manchester United សម្រាប់ការប្រកួតពានរង្វាន់ Carabao Cup ជុំទី៣ ទល់នឹងក្រុមពីក្របខណ្ឌលំដាប់ទី៣ Rochdale និងកំពុងឈរនៅលេខរៀងទី១៧ នៅថ្ងៃពុធនេះ។ បញ្ហារបួសកជើងនាំអោយខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះ ខកខានការប្រកួតជម្រុះយូរ៉ូ ២០២០ អោយក្រុមមាន់គកបារាំងក្នុងជ័យជំនះជាមួយអង់ដូរ៉ា និងអាល់បានីក្នុងខែកញ្ញា ២០១៩នេះ។

Pogba ក៏អវត្តមានការប្រកួតបីលើកអោយ Man.United លើកទី១ បានខកខានការប្រកួតជ័យជំនះ ១-០ ទល់នឹងក្រុម Leicester និងលើកទី២ ជ័យជម្នះ ១-០ នៅ Europa League លើក្រុម Astana និងលើកទី៣ពេល ក្រុមចាញ់ West Ham ២-០ កាលពីថ្ងៃអាទិត្យ។

ដោយសារបញ្ហានេះធ្វើអោយលោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម បានសន្មត់ថាពេលវេលា ព្យាបាលរបួស និងវិលទៅរកភាពធូរស្បើយអាចជួយអោយ Pogba និងអាចចូលលេងក្នុងការប្រកួតជាមួយ Rochdale មុនពេលក្រុមត្រូវបើកទ្ចារកីឡាដ្ឋាន Old Trafford United ទទួលភ្ញៀវ Arsenal នៅក្របខណ្ឌ Premier League នៅថ្ងៃច័ន្ទសប្តាហ៏ក្រោយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.