v9
V9BET

អ្នកសារពត៌មាន ២នាក់ជាប់ទោស ក្រោយបង្ហោះបំណែកសាកសព Emiliano Sala

3 weeks ago​ | ដោយ V-Dr

Christopher Ashford អាយុ ៦២ឆ្នាំមានតួនាទីជានាយកសារពត៌មាន CCTV របស់ចក្រភពអង់គ្លេស និងបុគ្គលិករបស់ខ្លួនគឺនាង Sherry Bray អាយុ ៤៩ឆ្នាំត្រូវបានតុលាការទីក្រុង Swindon Crown កាត់អោយជាប់ពន្ធនាគារក្នុងម្នាក់ៗគឺ រយៈពេល ១៤ខែសម្រាប់ Bray និង ៥ខែសម្រាប់(Ashford) ពីបទបង្ហោះរូបភាពបំណែកសាកសពរបស់អតីតកីឡាករបាល់ទាត់ Emiliano Sala វ័យ ២៨ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះកំលុងពេលធ្វើដំណើរចេញពីទីក្រុង Nantes សំដៅទៅកាន់ក្លឹបថ្មីគឺ Cardiff City ប្រទេសវេល ហើយបាត់បាត់ខ្លួនចេញពីរ៉ាដា ក្រោយធ្វើដំណើរដល់ដែនដីចក្រភពអង់គ្លេសកំលុងខែមករា ដើមឆ្នាំ២០១៩ នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់បងស្រីជនរងគ្រោះគឺនាង Romina Sala បានពត៌នាកាលពីសប្តាហ៍មុនថា អ្នកទាំង ២រូបនេះពិតជាអាក្រក់ខ្លាំងណាស់ បន្ទាប់ពីពួកគេបានបង្ហោះ រូបមរណភាពប្អូនប្រុសរបស់ខ្លួន ដោយខុសនិងក្រមសីលធម៌។ នាង Romina បាននិយាយថា ក្រុមគ្រួសាររបស់ខ្លួន បានបន្សល់ទុកនូវក្តីសោកសង្រ្វែង និងរងផលប៉ះពាល់ផ្លូវចិត្តបន្ថែមទៀត បន្ទាប់ពីរូបភាពនៃរាងកាយរបស់ Sala បានចាប់ផ្តើមបែក ធ្លាយនៅលើបណ្តាញសង្គម Instagram កាលពីពេលថ្មីៗនេះ។ នាង Romina បន្តថាៈ ខ្ញុំព្យាយាមលុបរូបភាពនៅលើបណ្តាញសង្គម។ ម្ដាយខ្ញុំមិនអាចទប់អារម្មណ៏បានពេល មើលឃើញរូបថតគួរឱ្យរន្ធត់ទាំងនោះទេខ្ញុំនៅតែថតជាប់រូបភាពនេះក្នុងខួរក្បាលរបស់ខ្ញុំឡើយ។ បងប្រុសនិងម្តាយរបស់ខ្ញុំមិនអាចបំភ្លេចបានទេ

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.