v9
V9BET

Pep Guardiola ប្រាប់ឈ្មោះក្លឹបល្អបំផុតដែលរូបលោកបានជួបក្នុងអាជីព

2 months ago​ | ដោយ Polin

លោក Pep Guardiola បានទទួលស្គាល់ថាហង្សក្រហមLiverpool គឺជា គូប្រជែងខ្លាំងបំផុតមួយដែលរូបលោក បានប្រឈមមុខក្នុងអាជីពក្នុងនាមជាអ្នកគ្រប់គ្រង ក្រោយពេល Manchester City ក្រុមទាំងពីរកំពុង ប្រជែងគ្នា នាំមុខក្នុងការប្រជែងដណ្តើមពានរង្វាន់នៅរដូវកាលនេះ។

Man City កំពុងបន្តដំណើរលើវិថីដើម្បីឈ្នះពាន Premier League ជាលើកទី ៣ ប៉ុន្តែបានជួបនិងរឿងខកចិត្តក្រោយចាញ់ Norwich ក្នុងលទ្ធផល ៣-២ កាលពីសប្តាហ៍មុន និងជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីខែមករាដែលធ្វើឱ្យក្រុម បច្ចុប្បន្ន មានគម្លាត ៥ ពិន្ទុពីក្រុមកំពូលតារាងរបស់គ្រូបង្វឹកលោក Jurgen Klopp ក្រោយមិនដែលចាញ់និងឈ្នះ ៥ ប្រកួត សម្រាប់ ការចាប់ផ្តើមរដូវកាលថ្មីនេះ។


រដូវកាលមុន Man.City បានការពារតំណែងជើងឯកបានសម្រេចក្រោយទទួលបាន ៩៨ ពិន្ទុពី៣៨ប្រកួតខណៈ Liverpool ៩៧ ពិន្ទុពោលគឺខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។ លោក Guardiola បាននិយាយថាហង្សក្រហមកំពុងស្ថិតក្នុងទម្រង់លេង ដែលខ្លាំងដូចជា Barcelona កំលុងឆ្នាំ ២០១៤-១៥ នៅពេលដែលពួកគេមានវត្តមានខ្សែប្រយុទ្ធ Lionel Messi, Luis Suarez និង Neymar លេងចាប់ដៃគូរួមគ្នាដូច្នេះដែរ។

ថ្លែងមុនការប្រកួតក្នុងផ្ទះថ្ងៃសៅរ៍ទល់នឹង Watford អតីតគ្រូបង្វឹក Barcelona និង Bayern Munich បាននិយាយថា Liverpool ពេលនេះមិនដូចពីមុននោះទេ ។គ្រូបង្វឹកអេស្បាញបន្តថាៈ អ្នកត្រូវតែយល់ពីអ្វីដែលយើង បានធ្វើក្នុងពេល កន្លងមក មិនធានាថាអ្នកអាចធ្វើវានៅថ្ងៃស្អែកឬថ្ងៃក្រោយបានទេ” ។ខ្ញុំបាននិយាយជាច្រើនដងថា គូប្រជែង ដែល យើង មាន គឺជាគូប្រជែងខ្លាំងបំផុតដែលខ្ញុំបានប្រឈមមុខក្នុងអាជីពនោះគឺពួកគេ Liverpool ។ពួកគេមានអ្វីៗគ្រប់យ៉ាងទាក់ ទងទៅ នឹងការ ប្រកួត ការពារបម្រើ-វាយលុកគឺបានសព្វគ្រប់។

ប្រភព:en.as.com



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.