v9
V9BET

Gary Neville ប្រាប់មូលហេតុចង់អោយChelsea ផ្តួលLiverpool នៅថ្ងៃអាទិត្យស្អែកនេះ

2 months ago​ | ដោយ Polin

វីរបុរសក្រុមបិសាចក្រហម Manchester United លោក Gary Neville ចង់ឃើញម្ចាស់ផ្ទះតោខៀវ Chelsea ផ្តួលក្រុមភ្ញៀវ Liverpool នៅ Stamford Bridge នៅថ្ងៃអាទិត្យនេះព្រោះតែរូបលោកយល់ឃើញថាវានឹងធ្វើអោយការប្រកួតប្រជែង ដណ្តើមជើងឯក Premier Leagueរដូវកាលថ្មីនេះកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងមួយកម្រិតថែមទៀត ។គិតត្រឹមសប្តាហ៏ទី៥នេះ Liverpool បាននាំមុខ ៥ ពិន្ទុលើក្រុម ការពារតំណែងជើងឯកMan.City របស់លោក Pep Guardiola ក្រោយពីពួកគេភ្លាត់ស្នៀតចាញ់ម្ចាស់ផ្ទះ Norwich City ៣-២ កាលពីថ្ងៃសៅរ៍សប្តាហ៍មុនខណៈLiverpool ផ្តួលNewcastleក្នុងលទ្ធផល៣:១។

ការប្រកួតក្រៅទឹកដីនាថ្ងៃអាទិត្យនៅភាគខាងលិចទីក្រុងឡុងដ៍គឺជាលើកទីមួយរបស់ Liverpool ទល់នឹងក្រុម កំពូលទាំង ៦ នៃរដូវកាលនេះ ខណៈគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ធ្លាប់បានទទួលជ័ះជំនះតែម្តងគត់ ក្នុងចំណោមការប្រកួតក្រៅដីចំនួន ៦ លើក របស់ពួកគេជាមួយក្រុមកំពូលទាំង៦កាលពីរដូវកាលមុន។ខណៈក្រុមMan.City និងត្រូវបើកទ្វារកីឡាកដ្ឋានទទួលក្រុមភ្ញៀវ​Watford​នៅថ្ងៃសៅរ៏នេះផងដែរ។

ជាការពិត Liverpool បានបាត់បង់ការប្រជែងដណ្តើមជើងឯកត្រឹមតែមួយពិន្ទុហើយក្នុងនាមជាអ្នកវិភាគកីឡា​ប្រចាំទូរទស្សន៏​Skysport លោក Neville បានបញ្ជាក់បន្ថែមថាៈ ថ្ងៃអាទិត្យគឺជាការប្រកួតធំ។ រយៈពេល ២ ឆ្នាំចុង​ក្រោយ​នេះការ​ប្រជែង​ពាន​លីកកំពូលអង់គ្លេសមានលក្ខណៈខុសប្លែកពីរាល់ដង ហើយអ្វីដែល​សំខាន់​ប្រសិន​បើសិនពួកគេគឺLiverpool និង Man.City បាត់​បង់៣ពិន្ទុដូចគ្នានោះវានិងកាន់តែជារឿងល្អមើលថែមទៀត។
ប្រភព:Metro



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.