v9
V9BET

Dimitar Berbatov អតីតខ្សែប្រយុទ្ធ Man.United ចូលនិវត្តន៏ពីកីឡាបាល់ទាត់ហើយ

3 months ago​ | ដោយ V-Dr

អតីតខ្សែប្រយុទ្ធ Manchester United Dimitar Berbatov បានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅក្នុងវ័យ ៣៨ឆ្នាំ។ ខ្សែប្រយុទ្ធជើងចាស់រូបនេះបានលេងជាង ៦៥០ប្រកួតនៅក្នុងអាជីពរយៈពេល ២ទសវត្ស និងមានរយៈពេល ១ឆ្នាំក្រោយពេលលេងអោយក្រុមនៅលីកកំពូលឥណ្ឌា Indian Super League គឺក្លឹប Kerala Blasters ជាលើកចុងក្រោយ។

Berbatov ធ្លាប់ឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ២ដងជាមួយ Man.United និងបង្ហាញខ្លួនបាន ១៥០ ប្រកួតនៅចន្លោះឆ្នាំ2008 និងឆ្នាំ២០១២។ អ្នកឈ្នះស្បែកជើងមាសនៅ Premier League ក្នុងឆ្នាំ ២០១១។ អតីតខ្សែប្រយុទ្ធ Bayern Leverkusen និង Tottenham រូបនេះធ្លាប់បានបង្ហាញខ្លួនចំនួន ៧៨ដងសម្រាប់ជម្រើសជាតិប៊ុលហ្គារី និងបានចូលនិវត្តន៍ពីជមម្រើសជាតិ ក្នុងឆ្នាំ២០១០ ក្រោយ ស៊ុតបាល់បញ្ចូលទី ៤៨គ្រាប់របស់គាត់ធ្វើឱ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រប៊ុលហ្គារីរួមជាមួយមិត្តរួមជាតិ Hristo Bonev។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Goal



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.