v9
V9BET

Sergio Ramos ចង្អុលឈ្មោះមិត្តរួមក្រុម ៤នាក់ធ្វើអោយចាញ់ PSG ងើបមុខមិនរួច

2 months ago​ | ដោយ V-Dr

ប្រភពពី Diario Gol បានចុះផ្យាយថា ប្រធានក្រុមអធិរាជស Sergio Ramos បានចង្អុលឈ្មោះមិត្តរួមក្រុមចំៗសម្រាប់លទ្ធផលបរាជ័យនៅក្របខណ្ឌ UEFA Champion League ក្រោយចាញ់ក្រុម PSG ក្នុងលទ្ធផល ៣:0 កាលពីថ្ងៃពុធកន្លងទៅនេះ។ ក្នុងចំណោមកីឡាករទាំងបួននាក់នោះគឺរួមមានអ្នកចាំទី ១.Thibaut Courtois, ២.ខ្សែបម្រើ Toni Kroos, ៣.ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard និង ៤.ខ្សែប្រយុទ្ធ Karim Benzema ដែលជាមូលហេតុចម្បង។

ខ្សែការពារជើងចាស់របស់ក្រុមជម្រើសជាតិអេស្បាញ Ramos បានបញ្ជាក់លំអិតបន្ថែមថាៈ ខ្សែបម្រើ Kross មិនបានបង្កើតឪកាសចែកបាល់អោយមិត្តរួមក្រុម និងបាត់បង់ការគ្រប់គ្រងបាល់ ខណៈ Hazard និង Benzema លេងមិនបានស៊ីសង្វាក់គ្នាធ្វើអោយក្រុមមានភាពខ្សោយនៅតំបន់បម្រើ-ប្រយុទ្ធ ដែលជាហេតុធ្វើឱ្យ Real Madrid មិនអាចមានឪកាសរកគ្រាប់វាយបកសូម្បីតែមួយគ្រាប់។ ព្រមជាមួយគ្នានេះដែរអ្នកចាត់ការ Zinedine Zidane ក៏រួមចំណែកខុសផងដែរសម្រាប់ការដឹកនាំក្រុមមិនបានល្អក្នុងកាប្រកួតនេះ។

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.