v9
V9BET

ប្រធានក្រុមភ្នំពេញក្រោនថា កុំយករឿងអតីតកាល មកលាយឡំនឹងការជួបក្រុមស្វាយរៀង ថ្ងៃនេះ

4 weeks ago​ | ដោយ V-Dr

ខ្សែការពារ ជាប្រធានក្រុម សុខ សុវណ្ណ បានច្រានចោលនូវការលើកឡើងមួយចំនួន ដែលថា ការចាញ់ក្រុមគិរីវង់សុខសែនជ័យ ៣-២ ក្នុងការប្រកួតកំពូល កាលពីថ្ងៃអាទិត្យ វានឹងធ្វើឲ្យប៉ះពាល់អារម្មណ៍ ដល់សមាជិកក្រុមភ្នំពេញក្រោន នៅពេល ភ្នំពេញក្រោន ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃព្រហស្បតិ៍នេះ។

ខ្សែការពារកណ្តាល សុខ សុវណ្ណ បានទទួលស្គាល់ថា ការជួបក្រុមស្វាយរៀង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងមានភាពតានតឹងខ្លាំង ប៉ុន្តែគេបានអះអាងថា ភ្នំពេញក្រោន ត្រូវតែឈ្នះ។ សុវណ្ណ បាននិយាយក្នុងសន្និសីទកាសែតថា៖ «ចំពោះខ្ញុំ ការប្រកួតនេះ ពិតជាមានភាពតានតឹងសម្រាប់ក្លិបទាំង២ ហេតុនេះក្រុមដែលរៀបចំបានល្អ នឹងទទួលបានលទ្ធផលល្អ»។

ទោះយ៉ាងណា សុខ សុវណ្ណ បានបញ្ជាក់ថា៖ «ទោះជាយើងទើបតែបានចាញ់ក្រុមគិរីវង់ ក្នុងលីកកំពូល ប៉ុន្តែវាគ្រាន់តែអតីតកាល វាហួសហើយ គឺយើងកុំយករឿងអតីតកាល មកនិយាយលាយឡំនេះនឹងការប្រកួតជាមួយក្រុមស្វាយរៀង លើកនេះ គឺអត់បានទេ។ រឿងដែលហួស ឲ្យវាហួសទៅចុះ ប៉ុន្តែអ្វីដែលយើងផ្តោតសំខាន់ គឺពានរង្វាន់សម្តេច នៅថ្ងៃទី១៩នេះ គឺយើងត្រូវតែឈ្នះជាដាច់ខាត»។

ចំណែកប្រធានក្រុមស្វាយរៀង នេន សុធារដ្ឋ ក៏បានគិតថា ការប្រកួតនេះ នឹងមានភាពតានតឹងដែរ។ សុធារដ្ឋ បាននិយាយថា៖«ពួកយើងត្រៀមខ្លួនបានល្អ ទាំងការហ្វឹកហាត់ និងការប្រមូលអារម្មណ៍ ហើយការជួបក្រុមភ្នំពេញក្រោន នៅថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃប្រកួតដ៏តានតឹងសម្រាប់ពួកយើង»។

ខ្សែការពាររូបនេះ មិនបានគិតថា ការមិនទាន់ស្គាល់ការចាញ់សោះ នៅលីកកំពូល របស់ក្រុមស្វាយរៀង នឹងជួយឲ្យពួកគេ អាចយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងពានសម្តេច ហ៊ុន សែន នេះទេ។

នេន សុធារដ្ឋ បានបញ្ជាក់ថា៖ «យើងធ្វើបានល្អ ក្នុងលីកកំពូល ប៉ុន្តែការប្រកួតក្នុងពានសម្តេច ហ៊ុន សែន នេះ យើងមិនដឹងថា ភ្នំពេញក្រោន រៀបចំយ៉ាងម៉េចនោះទេ អ៊ីចឹងយើងតែងតែខិតខំប្រឹងប្រែង និងមើលពីការប្រកួតរបស់គេ ដើម្បីរកចំណុចខ្សោយណាមួយ ត្រៀមប្រកួតជាមួយគេ ព្រោះភ្នំពេញក្រោន ជាក្រុមល្អមួយ»៕



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.