v9
V9BET

Cristiano Ronaldo បានស្រក់ទឹកភ្នែកក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយ Piers Morgan បន្ទាប់ពី…

4 weeks ago​ | ដោយ V-Dr

ក្នុងអំឡុងពេលជជែកគ្នារយៈពេលមួយម៉ោងជាមួយ Piers Morgan​ អតីតកីឡាករឆ្នើមក្រុមបិសាចក្រហម Manchester United Cristiano Ronaldo បានឃើញវីឌីអូមួយរបស់លោក Jose Dinis Aveiro ដែលជាឪពុករបស់ខ្លួន និយាយពីមោទនភាពដែលគាត់មានចំពោះកូនប្រុសរបស់គាត់។ Ronaldo ទើបតែមានអាយុ ២០ឆ្នាំប៉ុណ្ណោះនៅពេលដែលឪពុករបស់គាត់បានស្លាប់ដោយសារជំងឺថ្លើមនៅអាយុ ៥២ឆ្នាំបន្ទាប់ពីគាត់បានតស៊ូនឹងគ្រឿងស្រវឹង។ ហើយកំពូលតារាបាល់ទាត់ព័រទុយហ្កាល់និង Juventus មិនអាចទប់អារម្មណ៏របស់គាត់បានទេ ខណៈដែលគាត់បានពន្យល់ពីរបៀបដែលឪពុករបស់គាត់មិនបានរស់នៅដើម្បីមើលឃើញសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់គាត់នៅក្នុងកីឡាបាល់ទាត់នេះ។ Ronaldo បាននិយាយទាំងទឹកភ្នែកថា “ខ្ញុំមិនដែលបានឃើញវីដេអូនេះទេ។ ខ្ញុំមិនដែលឃើញវីដេអូនោះទេ។ មិនគួរឱ្យជឿ”។

នៅពេលសួរថាតើរូបគាត់មានអារម្មណ៍យ៉ាងណាពេលស្តាប់ឪពុករបស់គាត់និយាយពីមោទនភាពរបស់គាត់ ចំពោះសមិទ្ធិផលរបស់កូនប្រុសរបស់គាត់នោះ អតីតកីឡាកររបស់ក្រុម Real Madrid បានឆ្លើយថា “បាទ! វាគឺមានច្រើនណាស់។ ខ្ញុំគិតថាការសំភាសន៍នេះគួរឱ្យអស់សំណើច ប៉ុន្តែខ្ញុំមិននឹកស្មានថានឹងយំនោះទេ។ ប៉ុន្តែខ្ញុំមិនដែលឃើញរូបភាពទាំងនេះទេ។ ខ្ញុំមិនដឹងថាអ្នកនៅទីណាទេ … ខ្ញុំត្រូវតែមានរូបភាពទាំងនេះដើម្បីបង្ហាញក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំពិតជាមិនស្គាល់ឪពុកខ្ញុំ ១០០ ភាគរយទេ។ គាត់ជាមនុស្សស្រវឹង។ ខ្ញុំមិនដែលនិយាយជាមួយគាត់ដូចជាការសន្ទនាធម្មតាទេ។ វាពិបាកណាស់”។

Ronaldo បាននៅ Man United តែពីរឆ្នាំប៉ុណ្ណោះនៅពេលដែលឪពុករបស់គាត់បានទទួលមរណភាព ដូច្នេះគឺមានន័យថាគាត់គឺមិនបានឃើញព្រឹត្តិការណ៏ពានរង្វាន់ធំជាច្រើននៃអាជីពរបស់កូនប្រុសគាត់ទេ។ ពានរង្វាន់ទាំងនោះរួមមានពានជើងឯក Champions League ចំនួន ៥ ដែលជាចំនួន Ballon ដូចគ្នានិងដឹកនាំប្រទេសរបស់គាត់ទៅរកពានរង្វាន់យូរ៉ូឆ្នាំ ២០១៦ និងពានរង្វាន់ Nations League ផងដែរ។ Ronadol បាននិយាយថា៖ “គ្រួសារខ្ញុំឃើញ ម្តាយខ្ញុំ បងប្អូនប្រុសខ្ញុំ និងកូនប្រុសខ្ញុំសុទ្ធតែបានឃើញ ប៉ុន្តែឪពុកខ្ញុំមិនបានឃើញអ្វីទាំងនោះទេ”។

វីឌីអូកិច្ចសម្ភាសជាមួយ Ronaldo៖

រ៉ូណាល់ដូក៏បានបង្ហើបឱ្យដឹងថាគាត់មានគម្រោងរៀបការជាមួយមិត្តស្រីរបស់គាត់ Georgina Rodriguez នៅថ្ងៃណាមួយផងដែរ ប៉ុន្តែឥលូវមិនទាន់ទេ។ គាត់បាននិយាយថា “យើងនឹងរៀបការ[នៅថ្ងៃណាមួយ]។ វាជាក្តីសុបិន្តរបស់ម្តាយខ្ញុំផងដែរ។ ដូច្នេះថ្ងៃណាមួយ។ ហេតុអ្វីមិនដូច្នេះ?

កែសម្រួលដោយ៖Cambosport
ប្រភព៖ Talksport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.