v9
V9BET

ទីបំផុត! Messi ឆ្លើយតបក្រោយពី Ronaldo អញ្ជើញញាំអាហារពេលល្ងាច

2 months ago​ | ដោយ V-Dr

អស់រយៈពេលជាង ១ទសវត្សដែលគូប្រជែងដ៏មានសក្តានុពលទាំងពីររូបបានគ្រប់គ្រងពានរង្វាន់ជាច្រើននៅលីកកំពូលទ្វីបអឺរ៉ុប ហើយទីបំផុត Lionel Messi បានទទូចថាគាត់នឹងទទួលយកការអញ្ជើញប្រកបដោយកិត្តិយសសម្រាប់អាហារពេលល្ងាចដ៏គួរអោយភ្ញាក់ផ្អើលពីសំណាក់ Cristiano Ronaldo កំលុងពេលពិធីប្រកាសប្រគល់ជ័យលាភីដល់ Virgil van Dijk ខ្សែការពារហង្សក្រហម Liverpool ក្រោយឈ្នះពានកិត្តិយសផ្ទាល់ខ្លួនជាកីឡាករល្អបំផុតនៅ រដូវកាល២០១៨-២០១៩នៅ Monaco កាលពីពេលថ្មីៗនេះ។

Messi បានបញ្ជាក់ប្រាប់គេហទំព័រ Sport យ៉ាងដូច្នេះថាៈ សម្រាប់ខ្ញុំមិនមានបញ្ហាអ្វីជាមួយគាត់ទេ។ យើងពិតជាបាននិយាយជាមួយគ្នាអស់រយៈពេលជាយូរមកហើយនៅក្នុងកម្មវិធីថ្មីៗនេះ។ តែខ្ញុំមិនដឹងថារវាងពួកយើងយើងនឹងមានឪកាសញាំអាហារពេលល្ងាចជាមួយគ្នាពេលណានោះទេ។ ប៉ុន្តែជាក់ស្តែងខ្ញុំនឹងទទួលយកការអញ្ជើញនេះ

Soccer Football – Joan Gamper Trophy – Barcelona v Arsenal – Camp Nou, Barcelona, Spain – August 4, 2019 Barcelona’s Lionel Messi waves to fans before the match REUTERS/Albert Gea

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.