v9
V9BET

Coutinho ប្រាប់ឈ្មោះបុគ្គលសំខាន់ ២រូបដែលណែនាំរូបគេផ្ទេរទៅ Bayern Munich

1 week ago​ | ដោយ V-Dr

Philippe Coutinho បានចាកចេញពីក្លឹប Barcelona នៅរដូវក្តៅនេះដើម្បីចូលរួមជាមួយក្លិប Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើង រយៈពេលមួយឆ្នាំជាមួយនឹងជម្រើសក្នុងការចូលរួមជាមួយក្លិបយក្សអាឡឺម៉ង់ជាអចិន្រ្តៃយ៏ នៅខែមិថុនា ២០២០ ខាងមុខ។ ខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះក៏មានទំនាក់ទំនងក្នុងផែនការផ្លាស់ប្តូរជាមួយ មិត្តរួមជាតិ Neymar ពីក្លឹប PSG ដើម្បីត្រលប់មកកាន់ទឹកដី Camp Nou វិញផងដែរ។

អ្វីដែលជាចំនុចសំខាន់សម្រាប់ Coutinho ក្នុងការផ្លាស់ប្តូរនេះគឺអតីតគ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp និងអតីតមិត្តរួមក្រុម Firmino បានជ្រោមជ្រែងនិងណែនាំអោយរូបគេសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្រុមម្ចាស់ជើងឯក Bundesliga មួយនេះ។ អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់បានពន្យល់ប្រាប់ក្នុងព្រឹត្តការណ៏ប្រគល់ពាន Bild Sports Award ថា: ខ្ញុំបានប្រាប់គាត់ដោយផ្ទាល់ថា Bayern Munich ជាជម្រើសល្អ និងស័ក្តសមបំផុតសំរាប់ កីឡាករលំដាប់ពិភពលោកដូចជារូបគេ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ ​En.as



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.