v9
V9BET

Messi មិនទាន់អាចចូលលេងបានក្នុងជំនួបជាមួយ Valencia នៅថ្ងៃសៅរ៏នេះទេ

1 week ago​ | ដោយ V-Dr

ស្ថានភាពរបួសកំភួនជើងរបស់ខ្សែប្រយុទ្ធ Lionel Messi គឺកំពុងចំណាយពេលយូរជាងការរំពឹងទុកខណៈមានដំណឹងល្អផ្ទុយមកវិញថា Luis Suárez ត្រៀមនឹងវិលត្រឡប់មកជួយក្រុមវិញនៅថ្ងៃសៅរ៍ចុងសប្តាហ៏ក្នុង ជំនួបជាមួយ Valencia។ យោងគេហទំព័រ Sport បានចុះផ្សាយថាៈ ក្រុមគ្រូពេទ្យរបស់ក្លឹប Barcelona បានបដិសេធការវិលត្រលប់មកបង្ហាញខ្លួនប្រកួតជាផ្លូវការណ៏អោយក្រុមរបស់កីឡាករឆ្នើមរូបនេះ នៅថ្ងៃសៅរ៍ ស្របពេលខ្សែប្រយុទ្ធចំណូលថ្មី Antoine Griezmann នៅតែរង់ចាំក្តីសុបិន្តចង់លេងចាប់ដៃគូគ្នាជាមួយ Messi និង Suarez ដដែលនោះ។

ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យ Messi បានរងរបួសកំភួនជើងនៅក្នុងវគ្គហ្វឹកហាត់ដំបូងរបស់គាត់នៅថ្ងៃទី៥ ខែសីហា ២០១៩ ហើយនៅមិនទាន់អាចបញ្ជាក់ពីស្ថានភាពជាសះស្បើយបាន ១០០ភាគរយក្រោយពីខកខានការបង្ហាញខ្លួនជំនួបបើករដូវកាលជាមួយ Athletic, Betis និង Osasuna ។

កីឡាករអន្តរជាតិសញ្ជាតិអាហ្សង់ទីនវ័យ៣១ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍និងត្រូវបានព្យាការណ៏ថាអាចវិលត្រឡប់មកជួយក្រុមទាន់ពេលដើម្បីជួបជាមួយ Borussia Dortmund ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារទី ១៧ ខែកញ្ញា ២០១៩ខាងមុខនេះបាន។

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.