v9
V9BET

អ៊ូបេគីស្ថានបញ្ចប់តំណែងគ្រូបង្វឹកក្រោយចាញ់ប៉ាឡេស្ទីនវគ្គជម្រុះ World Cup ២០២២

1 week ago​ | ដោយ V-Dr

គ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសជាតិអ៊ូបេគីស្ថានលោក Hector Cuper ត្រូវបានបណ្តេញចេញពីតំណែង ក្រោយរងបរាជ័យចាញ់ក្រុមប៉ាឡេស្ទីន ២-០ ដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ និងយុទ្ធនាការជម្រុះវគ្គជម្រុះ AFC Asian Cup ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានអន្តរជាតិ Faisal Al Husseini ក្នុងទីក្រុង Al Ram នាថ្ងៃទី៥ ខែកញ្ញា កន្លងទៅនេះ។ បន្ទាប់មកពួកគេប្រកួតស្មើជាមួយអេហ្ស៊ីបក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅឯ King Abdullah Sports City ក្នុងទីក្រុង Jeddah កាលពីថ្ងៃចន្ទ។ ក្រុមអ៊ូបេគីស្ថាន ស្ថិតនៅក្នុងពូល D នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២២ រួមជាមួយអារ៉ាប់ប៊ីសាអូឌីតយេម៉ែនប៉ាឡេស្ទីននិងសិង្ហបុរី។

លោក Cuper វ័យ ៦៣ឆ្នាំបានទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិអ៊ូសបេគីស្ថានកាលពីខែសីហា ឆ្នាំ២០១៨ និងបាននាំក្រុមជម្រើសជាតិនេះឡើងទៅវគ្គ ១៦ក្រុមនៃពានរង្វាន់ AFC Asian Cup 2019 កាលពីដើមឆ្នាំនេះលពួកគេបានចាញ់ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទីទៅអូស្ត្រាលី។

លោក Cuper ធ្លាប់បានដឹកនាំអេហ្ស៊ីបចូលរួមការប្រកួត FIFA World Cup លើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ១៩៩០ ប៉ុន្តែត្រូវបានដកចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមមិនដែលស្គាល់ជ័យជំនះ ៣ដង ដងក្នុងការប្រកួតជម្រុះក្នុងពូលមុនពេលឈានទៅវគ្ គ១៦ក្រុមចុងក្រោយ។ អ៊ូសបេគីស្ថានគ្រោងនឹងជួបជាមួយយេម៉ែនក្នុងការប្រកួតជម្រុះ World Cup ជាលើកទី ២ របស់ពួកគេនៅថ្ងៃទី ១០ ខែតុលាបន្ទាប់មកទៀតនឹងត្រូវប្រកួតជាមួយសិង្ហបុរីនៅពហុកីឡដ្ឋានជាតិក្នុងទីក្រុងកាឡាងនៅថ្ងៃទី១៥ ខែតុលា។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.