v9
V9BET

ឡៅ ចន្ទ្រា ចង់ឈ្នះថៃ Khun Krongthap ដើម្បីស្តាមុខមាត់ នៅ CNC

1 week ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា បានកំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ព្រោះរូបគេពិតជាចង់ឈ្នះអ្នកប្រដាល់របស់ថៃ Khun Krongthap សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀន CNC នាល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

មហិច្ឆតាចង់យកឈ្នះជើងខ្លាំង Khun Krongthap នៅក្នុងការប្រកួតលើកនេះ ក៏ព្រោះតែសិស្សគណក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឡៅ ចន្ទ្រា ចង់ស្តាមុខមាត់ឡើងវិញ ជំនួសការចាញ់ដោយសន្លប់ដ៏កម្រ ក្រោមផ្លែការរបស់ជើងខ្លាំងថៃ Kongthailen ក្នុងទឹកទី២ នៅលើសង្វៀន CNC នេះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

អតីតកីឡាករជើងខ្លាំង ឡៅ ស៊ីណាត ដែលជាបងប្រុសបង្កើតរបស់ ឡៅ ចន្ទ្រា បានប្រាប់មុននេះបន្តិចថា៖«ការចាញ់ដោយសន្លប់នោះ ដោយសារយើងភ្លាត់ស្នៀត គឺយើងវាយកែងទៅលើគេខុស ហើយត្រូវបានគេច្រាសកែងសងមកលើយើងវិញ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះព ឡៅ ចន្ទ្រា បានត្រៀមខ្លួនល្អហើយ»។

ឡៅ ស៊ីណាត ដែលជាអ្នកបង្វឹក ឡៅ ចន្ទ្រា ដោយផ្ទាល់ដៃនោះ បានបញ្ជាក់ថា៖«ការសម្រាប់ពីការប្រកួត១សប្តាហ៍នេះ គឺវាខិតខំហ្វឹកហាត់ណាស់ ព្រោះ ចន្ទ្រា ពិតជាចង់ឈ្នះកីឡាករថៃម្នាក់នេះ(Khun Krongthap) ខ្លាំងណាស់ ដើម្បីស្តាមុខមាត់ឡើងវិញ»។

ជើងខ្លាំង ឡៅ ចន្ទ្រា និង Khun Krongthap មិនធ្លាប់ជួបគ្នាពីមុនមកនោះទេ ហេតុនេះការប្រកួតគ្នា ក្នុងទម្ងន់៦៧គីឡូក្រាម នៅថ្ងៃសៅរ៍ខាងមុខនេះ វាជាពេលដែលអ្នកទាំង២ អាចល្បងវិជ្ជាគុនជាមួយគ្នា ហើយកីឡាករថៃម្នាក់នេះ ធ្លាប់បានយកឈ្នះជើងខ្លាំងរបស់កម្ពុជាច្រើននាក់ផងដែរ ប៉ុន្តែរូបគេ ធ្លាប់បានចាញ់ម្ចាស់មេដាយមាសកំពុងមានរបួសជាប់ខ្លាំង ឃីម ឌីម៉ា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.