v9
V9BET

ភាពជ្រុលនិយមនៃការគាំទ្រកីឡាបាល់ទាត់របស់ឥណ្ឌូនេស៊ី ផ្ទុះឡើងម្តងទៀត

1 week ago​ | ដោយ V-Dr

អ្នកដែលមិនស្គាល់ច្បាស់ពីកីឡាបាល់ទាត់អាស៊ាន ប្រហែលជាគិតថា សហព័ន្ធកីឡាបាល់ទាត់ម៉េឡេស៊ី និយាយបែបកំបែ្លង កាលពីសប្តាហ៍មុន នៅពេលដែលពួកគេបានស្នើសុំអោយអាជ្ញាធរឥណ្ឌូនេស៊ី ដាក់ពង្រាយកម្លាំងប្រដាប់ដោយអាវុធដើម្បីការពារ ក្នុងពេលក្រុមជម្រើសជាតិម៉ាឡេស៊ី ធ្វើដំណើរទៅកាន់ទីក្រុងហ្សាការតា។ ប៉ុន្តែ ទីបំផុត អ្នកគាំទ្រជាច្រើនរបស់ម៉ាឡេស៊ី ដែលទៅទស្សនាក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ កាលពីថ្ងៃព្រហស្បតិ៍ បានរត់ទៅប្រមូលផ្តុំគ្នានៅលើរថយន្ត ក្រោយពីការប្រកួតនេះត្រូវបានរំខានដោយសារតែការបង្ករបញ្ហារបស់អ្នកគាំទ្រ។

ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានធ្វើការវាយបកដេញតាមពីក្រោយ ២លើក ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-២ នៅវិនាទីចុងក្រោយ ដើម្បីបំបិទមាត់អ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះចំនួន ៨ម៉ឺននាក់ នាកីឡដ្ឋាន Gelora Bung Karno ប៉ុន្តែ លទ្ធផលនៃការប្រកួតនៅលើទីលាន មិនបានបង្កើតឲ្យមានការចាប់អារម្មណ៍ជាអន្តរជាតិឡើយ តែបែរជាបញ្ហាហិង្សាទៅវិញដែលធ្វើអោយអន្តរជាតិមានការចាប់អារម្មណ៍។

អ្នកគាំទ្រជាច្រើនបានរត់ចូលទីលានប្រកួត ហើយអ្នកគាំទ្ររបស់ម៉ាឡេស៊ីខ្លះ បានរងនូវការចោលវត្ថុផ្សេងៗពីលើ។ លោក Syed Saddiq រដ្ឋមន្ត្រីយុវជន និងកីឡារបស់ម៉ាឡេស៊ី បានស្ថិតនៅជាមួយនឹងអ្នកគាំទ្ររបស់ខ្លួន និងបានប្រកាសថ្កោលទោសចំពោះការបញ្ចេញកប្បកិរិយាជាក្រុមទំនើង។ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានប្រកាសថា ខ្លួននឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកហៅថា FIFA ដោយអះអាងថា ទីក្រុងហ្សាការតា មិនបានត្រៀមលក្ខខណៈឲ្យបានគ្រប់គ្រាន់ឡើយ៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.