v9
V9BET

ទោះមិនទាន់រកឃើញការឈ្នះ តែគ្រូកម្ពុជា ថា ការប្រមូលផ្តុំលើកនេះ ពិតជាអស្ចា្យ

1 week ago​ | ដោយ V-Dr

បើទោះបីជាការធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ប្រចាំពូលC នៃពានរង្វាន់ FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានជាតិ ចំនួន២លើកមកនេះ ក្រុមជម្រើសជាតិកម្ពុជា នៅមិនទាន់រកឃើញការឈ្នះ ប៉ុន្តែលោក Felix Dalmas បានចាត់ទុកការប្រមូលផ្តុំលើកនេះ គឺពិតជាអស្ចារ្យ ដែលបានបង្កើតការភ្ញាក់ផ្អើល ទាំងក្នុងទីលាន និងក្រៅទីលាន។

លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា៖«ទោះបីជាយើង មិនទទួលបានលទ្ធផលល្អក៏ដោយ ប៉ុន្តែការប្រមូលផ្តុំកីឡាករលើកនេះ គឺពិតជាអស្ចារ្យ ទាំងក្នុងទីលាន និងក្រៅទីលាន ហើយយើងពិតជាអរគុណដល់ទឹកចិត្តអ្នកគាំទ្រកម្ពុជា ដែលតែងតែមកគាំទ្រផ្ទាល់ និងទស្សនាការប្រកួតតាមកញ្ចក់ទូរទស្សន៍ នៅគេហដ្ឋាន»។

តាមរយៈការប្រកួត២លើកមកនេះ ក្រុមម្ចាស់ផ្ទះកម្ពុជា បានស្មើក្រុមហុងកុង ១-១ កាលពីថ្ងៃទី៥ ខែកញ្ញា ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន៤៥៥០០នាក់ ហើយការប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ កម្ពុជា បានចាញ់ ១-០ ដ៏គួរឲ្យសោកស្តាយបំផុត ខណៈចំនួនអ្នកទស្សនាផ្ទាល់ បានកើនឡើងដល់៥៥០០០នាក់ គឺក្នុងចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតជម្រុះជុំទី១នេះ ក្នុងទឹកដីតំបន់អាស៊ាន។

យ៉ាងណាក៏ដោយ លោក Felix Dalmas បានសរសើរមិនដាច់ពីមាត់ពីចង្វាក់ និងឆន្ទៈលេងដ៏មោះមុតរបស់ក្រុមកម្ពុជា ដោយលោកបាននិយាយថា៖«ទោះបីជាក្រុមបារ៉ែន បាននាំមុខយើង១គ្រាប់ក៏ដោយ ប៉ុន្តែកីឡាកររបស់យើង នៅតែលេងតាមរបៀបរបស់យើង ក្នុងការព្យាយាមរក្សាបាល់ ដែលធ្វើឲ្យមានការប្រកួតប្រជែងគ្នាខ្លាំង»។

គ្រូបង្វឹកអាហ្សង់ទីនរូបនេះ បានបញ្ជាក់ថា៖ «ចំណុចល្អរបស់ក្រុមយើង គឺលេងស៊ីចង្វាក់គ្នាបានល្អ ចេះជួយគ្នាទប់ស្ថានភាពឲ្យមានលំនឹង ពេលដែលយើងបាត់បាល់។ ទោះបីជាប៉ះជាមួយក្រុមខ្លាំង ប៉ុន្តែក្រុមយើង នៅតែលេងដោយភាពក្លាហាន និងមានឆន្ទៈមោះមុត»។

ជាមួយគ្នានេះ លោក Helio Sousa គ្រូបង្វឹកក្រុមជម្រើសជាតិបារ៉ែន ក៏បានសរសើរពីទម្រង់លេង និងភាពរីកចម្រើនរបស់ក្រុមកម្ពុជា។ លោកបានថ្លែងក្រោយការប្រកួតថា៖ «កម្ពុជា គឺជាក្រុមមួយ ដែលល្អមែនទែន គឺជាក្រុមមួយ ដែលកំពុងមានការអភិវឌ្ឍ ដោយពួកគេបានព្យាយាមលេងបាល់ និងគ្រប់គ្រងបាល់បានល្អ។ តែទោះបីជាយ៉ាងណា យើងព្យាយាមកែប្រែស្ថានភាពបាន ទើបទទួលបាន៣ពិន្ទុពីការប្រកួតនេះ»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.