v9
V9BET

Diego Costa ប្រាប់មូលហេតុខ្សែប្រយុទ្ធ Griezmann ចាកចេញទៅ Barcelona

1 week ago​ | ដោយ V-Dr

Diego Costa បានបង្ហើបប្រាប់ឱ្យដឹងថាការចាកចេញរបស់មិត្តរួមក្រុម Antoine Griezmann ទៅកាន់ទឹកដី Barcelona មានមូលហេតុតែមួយគត់នោះគឺខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះចង់លេងចាប់ដៃគូនៅតំបន់ប្រយុទ្ធជាមួយកីឡាករឆ្នើម Lionel Messi និង Luis Suarez តែម្តង។

Costa និង Griezmann គឺជាដៃគូប្រយុទ្ធរួមក្រុមរយៈពេល ២ឆ្នាំនៅឯកីឡាដ្ឋាន Wanda Metropolitano ដែលមានមូលដ្ឋាននៅទីក្រុង Madrid រាជធានីរបស់ប្រទេសអេស្បាញ មុនពេលដែលអតីតខ្សែប្រយុទ្ធ Real Sociedad រូបនេះបានចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួន ១២០លានផោន។

Griezmann នៅមិនទាន់បានសម្រេចក្តីបំណងលេងជាមួយ Lionel Messi នៅឡើយទេ បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានរងរបួសជើងស្តាំហើយទើបតែលេងបានតែមួយប្រកួតប៉ុណ្ណោះជាមួយ Luis Suarez ដែលបានរងរបួសក្នុងការប្រកួតបើករដូវកាល។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Futaa



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.