v9
V9BET

Man.United ប្រឈមអវត្តមានកីឡាករសំខាន់ ៥រូបពេលជួប Leicester City

1 week ago​ | ដោយ V-Dr

ក្រុមបិសាចក្រហម Manchester United កំពុងប្រឈមអវត្តមានកីឡាករសំខាន់រហូតដល់ទៅ ៥រូប មុនពេលការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេជាមួយក្រុម Leicester City នៅសប្តាហ៏ទី៥ នាថ្ងៃសៅរ៍ ទី១៤ កញ្ញា ២០១៩ ខាងមុខនេះ។

ខ្សែការពារឆ្វេង Luke Shaw, និងខ្សែការពារស្តាំ Aaron Wan-Bissaka ព្រមទាំងខ្សែបម្រើ Jesse Lingard សុទ្ធសឹងត្រូវបានគេដកចេញពីការប្រកួតអោយអង់គ្លេសប៉ះជាមួយប៊ុលហ្គារី និងកូសូវ៉ូខណៈដែល Paul Pogba និង Anthony Martial បានខកខានការប្រកួតអោយបារាំងជាមួយបញ្ហារបួស។

យោងប្រភពពី Daily Mirror បានចុះផ្សាយថាៈ Shaw និង Martial រងរបួសកំលុងពេលបិសាច ក្រហមចាញ់ Crystal Palace ខណៈអតីតខ្សែបម្រើ Juventus គឺ Pogba បានរងរបួសកជើងនៅពេលប្រកួតជាមួយក្រុម Southampton ខណៈ Lingard បានខកខានការប្រកួតរបស់អង់គ្លេសបន្ទាប់ពីមាន ជំងឺខណៈ Wan-Bissaka កំពុងតែតស៊ូជាមួយនឹងបញ្ហាខ្នង។

យ៉ាងណាមិញអ្នកចាត់ការសញ្ជាតិន័រវេលោក Solskjaer នឹងផ្តល់ការបញ្ជាក់លំអិតនៅសន្និសីទសារ ព័ត៌មានមុនការ ប្រកួតនាថ្ងៃសុក្រនេះ។ បច្ចុប្បន្ននេះ Man.United កំពុងឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងតារាងក្របខ័ណ្ឌ Premier League និងស្គាល់រសជាតិជ័យជម្នះ ១លើកប៉ុណ្ណោះក្រោយការប្រកួត ៤លើកពោលគឺនៅថ្ងៃបើកឆាករដូវកាលថ្មីជាមួយក្រុមតោខៀវ Chelsea ប៉ុណ្ណោះ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ futaa



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.