v9
V9BET

Honda ប្រាប់ក្រុមកម្ពុជា កុំឲ្យដើរឱនមុខ ប៉ុន្តែអ្នកគាំទ្រយំតែម្តង ព្រោះរំភើបពេក

1 week ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិកម្ពុជា មិនអាចប្រើគោលការណ៍លេងបាល់ទាត់ដ៏ក្មេងខ្ចីរបស់ខ្លួន ដើម្បីទប់ទល់មហិច្ឆតា ការស្វែងរក ៣ពិន្ទុរបស់ក្រុមជម្រើសជាតិបារ៉ែន បាននោះទេ គឺពួកគេបានចាញ់ ១-០ ក្នុងវគ្គជម្រុះជុំទី២ ប្រចាំពូលC នៃពានរង្វាន់ FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។

គ្រាប់បាល់ជ័យជម្នះ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Al Aswad នៅនាទីទី៧៨នេះ បានធ្វើឲ្យអ្នកទស្សនារាប់ម៉ឺននាក់របស់កម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ព្រោះនៅក្នុងការប្រកួតនេះ ក្រុមកម្ពុជា បានបង្ហាញទម្រង់យ៉ាងល្អបំផុត ក្លាហានបំផុត ក្នុងការទប់ជាមួយក្រុមខ្លាំង បារ៉ែន។

ជាមួយការចាញ់ក្រុមបារ៉ែន ១-០ នេះដែរ បានធ្វើឲ្យសមាជិកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញការបាក់ទឹកចិត្ត ព្រោះខ្លាចអ្នកគាំទ្រមិនពេញចិត្តទៅនឹងអ្វីដែលពួកគេ បានធ្វើនៅលើទីលានលើកនេះ ប៉ុន្តែអ្នកចាត់ការទូទៅក្រុមកម្ពុជា លោក Keisuke Honda បានបញ្ចេញពាក្យពេចបែបចាក់ដោត ក្រើនរំឭកដល់ពួកគេ ដ៏គួរឲ្យចាប់អារម្មណ៍បំផុត។

Honda បាននិយាយនៅចំពោះមុខក្រុមកម្ពុជា ដោយសំឡេងមុតមាំថា៖ «យើងលេងបានល្អហើយ យើងគួរសប្បាយចិត្ត និងមានមោទនភាពចំពោះខ្លួនឯង ហើយយើងតែត្រូវអរគុណដល់អ្នកគាំទ្រ។ យើងជាក្ដីស្រមៃរបស់ពួកគាត់ ហើយយើងមិនត្រូវដើរឱនមុខនោះទេ គឺ យើងត្រូវសប្បាយចិត្តចំពោះខ្លួនឯង»។

ចំពោះអ្នកគាំទ្រវិញ គឺពួកគេមិនត្រឹមតែបង្ហាញការសោកស្តាយនោះទេ ប៉ុន្តែពួកគេបានយំតែម្តង ហើយការយំនេះ មិនមែនមានន័យថា ពួកគេអន់ចិត្ត និងសោកស្តាយទៅលើលទ្ធផលចាញ់ក្រុមបារ៉ែន ១-០ នោះទេ តែទឹកភ្នែកដ៏រំជួលចិត្តនេះ ដោយសារពួកគេរំភើបខ្លាំងពេក សប្បាយខ្លាំងពេក និងភ្ញាក់ផ្អើលខ្លាំងពេក នៅពេលឃើញទម្រង់លេងដ៏ល្អរបស់ក្រុមកម្ពុជាបែបនេះ គឺគ្រប់គ្នា បានទទួលយកទាំងពេញចិត្តបំផុត៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.