v9
V9BET

គ្រូបែលហ្សិកថាកូនក្រុមកំពុងលេងអោយ Man.City ម្នាក់នេះជាខ្សែបម្រើល្អបំផុតក្នុងលោក

1 week ago​ | ដោយ V-Dr

ការបង្ហាញទម្រង់លេងលេចធ្លោរបស់ខ្សែបម្រើ Kevin De Bruyne ក្នុងលទ្ធផលជ័យជម្នះ ៤-០ របស់ ប៊ែលហ្សិកលើក្រុមស្កុតឡេនក្នុងយុទ្ធនាការប្រកួតជម្រុះ Euro ២០២០ នាំអោយអ្នកចាត់ការទូទៅលោក Roberto Martinez និយាយថាខ្សែបម្រើ Manchester City រូបនេះគឺជាកីឡាករឆ្នើមបំផុតរបស់ពិភពលោក។

ការលើកឡើងបែបនេះក្រោយពីអតីតកីឡាករក្រុម Chelsea រូបនេះបានបង្កើតឪកាសចែកបាល់អោយមិត្តរួមក្រុម(Assist)ស៊ុតបញ្ចូលទី ៣គ្រាប់ក្នុង រយៈពេល ២៣នាទីដើម្បីជួយអោយបែលហ្ស៊ិកធ្វើការនាំមុខ ៣-០ មុនបញ្ចប់ការប្រកួតតង់ទី១។

គ្រូបង្វឹកសញ្ជាតិអេស៉្បាញលោក Martinez ត្រូវបានដកស្រង់សម្តីពីគេហទំព័រ The Guardian ថាៈ សម្រាប់ខ្ញុំ គាត់(De Bruyne)គឺជាកីឡាករដ៏ឆ្នើមបំផុតនៅលើពិភពលោក។ គាត់បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីផ្តួលគូបដិបក្ស។ ជ័យជម្នះ ៤-០ បានធ្វើឲ្យ ក្រុមបែលហ្សិកឈ្នះ ៩ដងក្នុងការប្រកួតជម្រុះចំនួន ១០ និងជាក្រុមមួយក្នុងចំណោមក្រុមដំបូងដែលទទួលបានសិទ្ធិសម្រាប់ចូលរួមប្រកួតអឺរ៉ូឆ្នាំ ២០២០។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ futaa



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.