v9
V9BET

ប្រធានក្រុមរបស់កម្ពុជា និយាយថា យើងនឹងប្រើឆន្ទៈ ដើម្បីលេងជាមួយបារ៉ែន

2 months ago​ | ដោយ V-Dr

ខ្សែការពារកណ្តាល សឿយ វិសាល ដែលជាប្រធានក្រុមជម្រើសជាតិកម្ពុជា បានអះអាងថា ពួកគេ នឹងប្រឹងឆន្ទៈ ដើម្បីលេងជាមួយក្រុមជម្រើសជាតិបារ៉ែន នាជំនួបក្នុងវគ្គជម្រុះជុំទី២ ប្រចាំពូលC នៃពានរង្វាន់ FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ។

ខ្សែការពាររបស់ក្លិបព្រះខ័នរាជស្វាយរៀង សឿយ វិសាល បានទទួលស្គាល់ថា ការការមានប្រៀបទាំងកម្ពស់ មាឌ និងបច្ចេកទេសរបស់ក្រុមបារ៉ែន នឹងធ្វើឲ្យការប្រកួតនៅថ្ងៃនេះ មានភាពតានតឹង។ វិសាល បាននិយាយថា៖«ការប្រកួតនេះ នឹងមានភាពតានតឹង ព្រោះក្រុមរបស់គេ មានកម្រិតខ្ពស់ជាងយើង ហើយគុណភាពកីឡាកររបស់គេក៏ល្អជាងយើង ក៏ប៉ុន្តែក្រុមយើង ក៏បានត្រៀមខ្លួនរួចជាស្រេច ត្រៀមការប្រកួតនេះដែរ»។

ខ្សែការពាររូបនេះ បានបញ្ជាក់ថា៖«ពួកយើងនឹងប្រើឆន្ទៈ ដើម្បីលេងជាមួយក្រុមបារ៉ែន! ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ក៏ពួកយើងមិនសូវជាមានបញ្ហាប៉ុន្មានដែរ ដោយសារយើង មានគោលការណ៍របស់យើង ដែលលោកគ្រូបានដាក់ឲ្យ ទៅតាមបំណងរបស់យើងចង់បាន»។

យ៉ាងណាក៏ដោយ សឿយ វិសាល សុំឲ្យអ្នកគាំទ្រ ចូលរួមលើកទឹកចិត្តដល់ក្រុមកម្ពុជា ឲ្យបានច្រើន ដូចការប្រកួតជាមួយក្រុមហុងកុងផង។ វិសាល បានបញ្ជាក់ថា៖«បើទោះបីជា ក្រុមបារ៉ែន មានមាឌធំជាងយើង មានកម្រិតលើយើង និងល្អជាងយើង ប៉ុន្តែការលេង និងទំនុកចិត្តលេង យើងប្រើដូចពេលលេងជាមួយក្រុមហុងកុងដែរ ក៏ប៉ុន្តែប្រព័ន្ធលេង ពួកយើងចង់ធ្វើឲ្យបានល្អ ជាងលេងជាមួយហុងកុង ហើយគោលការណ៍របស់យើង ត្រូវដាក់សម្ពាធទៅលើពួកគេមុន។ ទោះជាលទ្ធផលយ៉ាងណា ពួកយើងពិតជាត្រូវការអ្នកគាំទ្រ ចូលរួមលើកទឹកចិត្តដល់ពួកយើង»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.