v9
V9BET

កីឡាករបាល់ទាត់ សៀង ចន្ធា និងអ្នកប្រដាល់ ឈុត វ៉ាន់ថង សុទ្ធតែជាប់បាក់ឌុប ទាំងបុកពោះ

1 week ago​ | ដោយ V-Dr

កីឡាករមានជំនាញនៅលើទីលានបាល់ទាត់ សៀង ចន្ធា និងអ្នកជំនាញការវ៉ៃតប់នៅលើសង្វៀន ឈុតសេរី វ៉ាន់ថង (ឈ្មោះក្នុងបញ្ជីជាតិ ឈុត វ៉ាន់ថង) សុទ្ធតែទទួលបានជោគជ័យ ក្នុងការប្រឡងបាក់ឌុប ឆ្នាំនេះ ប៉ុន្តែនិទ្ទេស ដែលអ្នកទាំង២ ទទួលបាន សុទ្ធតែស្ថិត ក្នុងស្ថានភាពបុកពោះ។

កីឡាករជើងខ្លាំងវ័យក្មេង ឈុតសេរី វ៉ាន់ថង ដែលទើបយកឈ្នះជើងខ្លាំង Tuon Pe កាលពីចុងសប្តាហ៍មុននោះ ធ្វើបានល្អនៅលើមុខវិជ្ជា ខ្មែរ ដោយទទួលបាននិទ្ទេស D និងទទួលបាននិទ្ទេស E លើមុខវិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា និង សីលធម៌ពលរដ្ឋ ប៉ុន្តែ វ៉ាន់ថង បានធ្លាក់ (និទ្ទេស F) លើមុខវិជ្ជា គណិតវិទ្យា ដែនដីវិទ្យា និងភាសាអង់គ្លេស។

ការជាប់៤មុខវិទ្យា និងធ្លាក់៣មុខវិទ្យានេះ បានធ្វើឲ្យ ឈុតសេរី វ៉ាន់ថង បានជាប់ក្នុងនិទ្ទេស E ហើយការជាប់បាក់ឌុប ទាំងបុកពោះនេះ បានជួយឲ្យ វ៉ាន់ថង សម្រេចបំណងធំរបស់ខ្លួន បន្ទាប់ពីរូបគេបានធ្លាក់ការប្រឡងបាក់ឌុប កាលពីឆ្នាំ២០១៨។

ជាមួយការជាប់ការប្រឡងបាក់ឌុបនេះដែរ វ៉ាន់ថង បានសម្រេចបោះបង់ចោលនៅឱកាសជាប់ជាកីឡាករជម្រើសជាតិគុនខ្មែរ ដើម្បីទុកពេលត្រៀមការប្រឡងនេះ ហើយនៅឆ្នាំនេះ ឈុតសេរី វ៉ាន់ថង ក៏បានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ជិត៣ខែផងដែរ ដើម្បីសម្រេសការប្រឡងជាប់នៅឆ្នាំនេះ។

ចំណែកខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ក៏បានជាប់ក្នុងនិទ្ទេស E ទាំងបុកពោះផងដែរ ព្រោះនៅក្នុងការប្រឡងបាក់ឌុប ទាំង៧មុខវិជ្ជានេះ ចន្ធា ទទួលបាននិទ្ទេស D លើមុខវិជ្ជាសីលធម៌ពលរដ្ឋ និងនិទ្ទេស E លើមុខវិទ្យាភាសាខ្មែរ និងភូមិវិទ្យា ប៉ុន្តែ ចន្ធា បានធ្លាក់លើមុខវិជ្ជាគណិតវិទ្យា ផែនដី ប្រវត្តិវិទ្យា និងភាសាអង្គគ្លេស។

យ៉ាងណាក៏ដោយ ការជាប់បាក់ឌុប ត្រឹមនិទ្ទេស E នេះ វាបានក្លាយជាជោគជ័យណាស់ទៅហើយសម្រាប់ សៀង ចន្ធា ព្រោះកីឡាករម្នាក់នេះ មិនមានពេលរៀនសូត្រជាប់លាប់ទេ ដោយសារក្រុមយុជនថ្នាលរបស់កម្ពុជារូបនេះ បានបេសកកម្មច្រើន ក្នុងការហ្វឹលហាត់ និងប្រកួត នៅក្រៅប្រទេស។ បន្ថែមលើនេះ ការជាប់បាក់ឌុបនេះ នឹងធ្វើឲ្យ ចន្ធា កាន់តែមានកម្លាំងចិត្ត ក្នុងការជួយដល់ក្រុមជម្រើសជាតិកម្ពុជា ពេលប្រកួតជាមួយក្រុមបារ៉ែន នៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.