v9
V9BET

រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ១៦ និងទី ១៧ ពីស្រាបៀរអាន់ឆ័រ

4 weeks ago​ | ដោយ V-Dr

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 ដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 ដុល្លារចំនួន 27 នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក បូតាន់ មកពីខេត្តកំពត ដែលជាអ្នកឈ្នះទី ១៦ នៃរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ ខ្ញុំផឹកស្រាបៀរអាន់ឆ័រជាញឹកញាប់។ ខ្ញុំទៅទិញស្រាបៀរមួយកេសហើយបានគាស់ឃើញរង្វាន់ ១ ម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយក្រុមការងារខ្ញុំ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានឈ្នះរង្វាន់។ នៅពេលដែលខ្ញុំបានឈ្នះរង្វាន់ភ្លាម ខ្ញុំបានទាក់ទងទៅក្រុមហ៊ុន។ ខ្ញុំមិនដែលឈ្នះរង្វាន់នេះទេ។ នេះជាលើកទីមួយហើយដែលខ្ញុំបានឈ្នះរង្វាន់។ ខ្ញុំនឹងយកប្រាក់នេះដើម្បីកែលម្អហាងកាត់សក់របស់ខ្ញុំ ហើយចែករំលែកជាមួយសមាជិកក្រុមរបស់ខ្ញុំដែលបានផឹកជាមួយខ្ញុំ។ ខ្ញុំគិតថា ប្រូម៉ូសិនស្រាបៀរអាន់ឆ័រល្អសម្រាប់អ្នកដែលចូលចិត្តពិសាស្រាបៀរអាន់ឆ័រ។ ខ្ញុំសូមបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាផ្តល់រង្វាន់ពិតប្រាកដមែន ហើយសូមបងប្អូនបន្តគាំទ្រស្រាបៀរអាន់ឆ័រ។”

ចំណែកឯអ្នកស្រី យ៉ាន់ ស្រីពេជ្រ មកពីរាជធានីភ្នំពេញ ដែលជាអ្នកឈ្នះទី ១៧ នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំផឹកស្រាបៀរអាន់ឆ័រពីរឬបីដងក្នុងមួយសប្តាហ៍។ ខ្ញុំទិញស្រាបៀរមួយកេសពីដេប៉ូចែកចាយ ហើយបន្ទាប់មកគាស់ក៏ឃើញរង្វាន់ ១ ម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយក្រុមគ្រួសារខ្ញុំ។ ខ្ញុំមានអារម្មណ៍រំភើបនិងរីករាយណាស់ដែលត្រូវរង្វាន់ធំ។ ដំបូងខ្ញុំបានទៅទាក់ទងដេប៉ូ ហើយបន្ទាប់មកដេប៉ូបានប្រាប់ខ្ញុំឱ្យទាក់ទងក្រុមហ៊ុនផ្ទាល់។ ខ្ញុំធ្លាប់ឈ្នះមួយកំប៉ុង ១២ កំប៉ុងពីស្រាបៀរអាន់ឆ័រ។ លើកនេះខ្ញុំត្រូវរង្វាន់ធំ។ ខ្ញុំនឹងយកប្រាក់រង្វាន់នេះទៅសងគេខ្លះ ជូនឪពុកម្តាយខ្ញុំខ្លះ ហើយប្រាក់នៅសល់យកទៅផ្គត់ផ្គង់គ្រួសារខ្ញុំ។ ខ្ញុំគិតថា ប្រូម៉ូសិនស្រាបៀរអាន់ឆ័រពិតជាពិសេស មិនធ្លាប់មានពីមុនមក។ ខ្ញុំ ផ្តែផ្តាំបងប្អូនទាំងអស់ សូមទទួលទានស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចខ្ញុំដែរ។ ស្រាបៀរអាន់ឆ័រពិតជាផ្តល់រង្វាន់ពិតប្រាកដមែន។”

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ២៧នាក់បានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។

រីករាយស្រស់ថ្លា

ពិសាដោយការទទួលខុសត្រូវ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.