v9
V9BET

Ronaldo ប្រាប់ពាក្យមួយឃ្លាទៅ Ronaldo JR

4 weeks ago​ | ដោយ V-Dr

វាមិនមែនជារឿងអាថ៌កំបាំងទេដែលថាកីឡាករ Cristiano Ronaldo គឺជាអត្តពលិកម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ហើយដោយសារតែចឹងហើយ ទើបគ្រួសារគាត់រស់នៅបានយ៉ាងសុខស្រួល។ កូន ៗ របស់គាត់មិនធ្លាប់ដឹងពីការតស៊ូដែលឪពុករបស់ពួកគេដែលធ្លាប់បានឆ្លងកាត់តាំងពីតូចនោះទេ ប៉ុន្តែពួកគេនឹងដឹងនៅពេលដែល តារាឆ្នើមរបស់ Juventus រូបនេះ ធានាថាពួកគេនឹងធំឡើងដើម្បីយល់ពីគុណតម្លៃអ្វី ដែលធ្វើអោយពួកគេមានរបៀបរស់នៅល្អបែបនេះ។

Cristiano បានចាកចេញពីផ្ទះរបស់គាត់នៅ Madeira នៅអាយុ ១២ ឆ្នាំដើម្បីសាកល្បងសំណាងរបស់គាត់នៅក្នុងពិភពបាល់ទាត់ដែលដំបូងបានមកដល់ទីក្រុង Lisbon។ នៅទីនោះគាត់ចាប់ផ្តើមរស់នៅក្នុងជីវិតថ្មីជាមួយមិត្តល្អបំផុតរបស់គាត់គឺ Miguel Paixao។ អ្នកទាំងពីររស់នៅមួយរយៈក្នុងលំនៅដ្ឋានមួយ ហើយ Ronaldo ចង់ត្រឡប់ទៅទីនោះទៀត ដើម្បីឆ្លុះបញ្ចាំងពីអនុស្សាវរីយ៍នឹងបានបង្ហាញកូនប្រុសច្បងរបស់គាត់(Ronaldo Jr) ថាវាជាកន្លែងដែលចាប់ផ្តើមរបស់គាត់។

Ronaldo បាននិយាយថា “ខ្ញុំពិតជារំភើបណាស់ដែលបានឃើញកន្លែងដែលខ្ញុំធំឡើង”។ ពេលនោះ Ronaldo គឹបានទៅជាមួយ Paixao និង Ronaldo JR ហើយពួកគេបានចូលបន្ទប់ដែល Ronaldo បានស្នាក់នៅ។ ហើយកូនប្រុសរបស់គេបានបែរមករកគេហើយនិយាយថា “ប៉ា។ តើប៉ាពិតជាបានរស់នៅទីនេះមែនក៏អី?

Ronaldo គាត់បានពន្យល់ថា: “ពួកគេគិតថាអ្វីៗគឺងាយស្រួលក្នុងលោកនេះ។ ជីវិតដែលល្អ ផ្ទះ​ ឡាន សម្លៀកបំពាក់ … ពួកគេគិតថាវាគ្រាន់តែធ្លាក់ចូលទៅក្នុងភ្លៅរបស់ពួកគេ។ ព្រឹត្តិការណ៍នៅតាមសាលារៀនខ្ញុំព្យាយាមបង្ហាញថាអ្វីៗទាំងអស់នេះមិនមែនកើតឡើងដោយការមានទេពកោសល្យតែមួយមុខនោះទេ ប៉ុន្តែការខិតខំ និងការលះបង់ ក៏អាចអោយអ្នកសំរេចបាននូវអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើផងដែរ”។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ en.as

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.