v9
V9BET

Pacquiao គិតពីអនាគត ក្រោយពីឈ្នះខ្សែក្រវាត់

2 months ago​ | ដោយ V-Dr

កីឡាករប្រដាល់ជើងចាស់ Manny Pacquiao នៅតែបន្តអាជីពប្រដាល់របស់ខ្លួន បើទោះបីស្ថិតក្នុងវ័យចាស់វស្សាក៏ដោយ។ វីរបុរសប្រដាល់របស់ហ្វីលីពីនវ័យ៤០ឆ្នាំរូបនេះ បានបង្កើតទំព័រដ៏គួរឲ្យអារម្មណ៍មួយផ្សេងទៀតក្នុងអាជីពដ៏ត្រចះត្រចង់របស់គេ កាលពីថ្ងៃសៅរ៍ (ត្រូវនឹងព្រឹកថ្ងៃអាទិត្យ នៅកម្ពុជា) តាមរយៈការកត់ត្រាជ័យជម្នះដោយពិន្ទុមិនឯកច្ឆន្ទលើកីឡាករមិនស្គាល់ចាញ់ Keith Thurman។

Pacquiao ដែលមានអាយុច្រើនជាង Thurman ដល់ទៅ ១០ឆ្នាំនោះ បានបង្ហាញពីស្នៀតប្រកួតដ៏គួរឲ្យកត់សម្គាល់ នៅលើសង្វៀន MGM Grand Garden Arena។ នេះគឺជាជ័យជម្នះជាលើកទី៦២របស់កីឡាករសញ្ជាតិហ្វីលីពិនរូបនេះ ក្នុងចំណោមការប្រកួត៧១លើក ដែលបានចំណាយបេលអស់២៤ឆ្នាំ។ កីឡាករជើងចាស់ជាច្រើន បានចាត់ទុកថា ការបង្ហាញស្នៀតប្រកួតរបស់ Pacquiao គឺជាការបង្ហាញពីកម្រិតសមត្ថភាពដ៏ល្អបំផុតរបស់គេ បើគិតចាប់តាំងពីរូបគេបានយកឈ្នះលើកីឡាករ Antonio Margarito ក្នុងឆ្នាំ២០១០។

Thurman ដែលបានវិលទៅសង្វៀនប្រដាល់វិញក្នុងខែមករា ក្រោយពីការសម្រាកអស់រយៈពេល ២២ខែនោះ បានទទួលស្គាល់ថា រូបគេមិនមានសមត្ថភាពស្មើនឹង Pacquiao ឡើយ។ Pacquiao ដែលបានបញ្ចេញកណ្តាប់ដៃយ៉ាងធ្ងន់ៗលើកីឡាករ Thurman នោះ បានទទួលប្រាក់ចំណូលប្រមាណជា២០លានដុល្លារអាមេរិក ពីការប្រកួតកាលពីថ្ងៃសៅរ៍របស់ខ្លួន។ បន្ទាប់ពីការដណ្តើមបានជ័យជម្នះដ៏គួរឲ្យកត់សម្គាល់មួយនេះ រូបគេអាចនឹងគិតពីអនាគតរបស់គេ ឬក៏អាចនឹងជ្រើសរើសយកការប្រកួតមួយទៀតដែលអាចជាការប្រកួតចុងក្រោយរបស់គេ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.