លោក Solskjaer: Man.U គួរធ្វើអោយល្អប្រសើរជាងត្រឹមឈរ Top៤ នៅបញ្ចប់រដូវកាល

12 months ago​ | ដោយ V-Dr

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Tottenham បាននិយាយថាៈ ចំនុចសំខាន់បំផុតរបស់ក្រុមគឺជាប់លំដាប់កំពូលទាំង៤ និងមានកៅអីលេងនៅក្របខ័ណ្ឌ Champions League រដូវកាលថ្មី(២០១៩-២០២០)។ គួរបញ្ជាក់ថា Spur បានធ្លាក់ចេញពីពាន FA Cup និង League Cup កាលពីពេលថ្មីៗនេះ ខណៈបច្ចុប្បន្នក្រុម Tottenham មានគម្លាត ៩ពិន្ទុពីក្រុមនាំមុខកំពូល Liverpool។ ជាការឆ្លើយតបទៅការលើកឡើងរបស់លោក Pochettino នេះគ្រូបង្វឹកបណ្តោះអាសន្នក្រុម Man.United លោក Solskjaer បាននិយាយថាក្រុមលោកមិនចង់បញ្ចប់រដូវកាលស្ថិតនៅលំដាប់កំពូលទាំងបួនដូច Spur ទេ ប៉ុន្តែសំលឹងឃើញការចង់ឈ្នះពានតាមដែលអាចធ្វើទៅបាន។ សម្រាប់ Man United វិញបច្ចុប្បន្នឈរនៅលេខ៦ នៅក្របខណ្ឌ Premier League ហើយមានពានរង្វាន់២ ដែលស្ថិតក្នុងក្តីសង្ឃឹម ប្រកួតប្រជែងពាននៅរដូវកាលនេះគឺ FA Cup និង Champions League។

លោក Solskjaer សញ្ជាតិន័រវេបានចូលមកកាន់តួនាទីដឹកនាំក្រុម Man.United ឈ្នះការប្រកួតលីកកំពូល Premier League ៦លើក ក្រោយចូលមកជំនួសលោក Jose Mourinho កាលពីខែធ្នូបាននិយាយថាយើងជាក្រុម Man United ដែលមានប្រវត្តិអស្ចារ្យអ្នកគួរតែមានមហិច្ឆតា ឈ្នះពានក្រោយខកខានជាយូរ។ យើងមិនទាន់អាចសម្រេចអ្វីបានទេនៅឆ្នាំនេះ ប៉ុន្តែយើងត្រូវរង់ចាំមើលម្តងទៀត។ ក្រុម Man United មានគម្លាតរហូត ១៦ពិន្ទុតាមពីក្រោយក្រុមនាំមុខតារាង Liverpool ប៉ុន្តែខ្វះតែ ៣ពិន្ទុប៉ុណ្ណោះដើម្បីជាប់ក្នុងចំណោមក្រុមកំពូលទាំង៤។

ពានរង្វាន់ចុងក្រោយរបស់ Man United គឺឈ្នះក្របខ័ណ្ឌ Europa League នៅឆ្នាំ២០១៧ មួយឆ្នាំបន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់ FA Cup ជាមួយអតីតគ្រូបង្វឹក Luis Van Gaal ប៉ុន្តែពួកគេខកខាន ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចាប់តាំងពីរដូវកាល ២០១២-២០១៣មកម្លេះ។

ក្រុមនិងត្រូវប្រកួតជាមួយ Chelsea នៅជុំទី៥ នៃក្របខ័ណ្ឌ FA Cup នៅខែក្រោយនិងបន្តជួប Paris St-Germain នៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។ លោក Solskjaer ធ្លាប់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៦ ដង FA Cup ចំនួនពីរដងនិងពានរង្វាន់ Champions League ឆ្នាំ១៩៩៩ ក្នុងនាមជាកីឡាករម្នាក់នៅក្នុងក្លិប United បានបន្តថាៈ ប្រសិនបើអ្នកឈ្នះពានរង្វាន់នោះវាគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់អ្នកគ្រប់គ្នានៅក្នុងក្លឹប

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.