នោះ! ក្លឹបយក្សនៅអង់គ្លេសចង់នាំយក Philippe Coutinho ត្រលប់មកវិញ

1 year ago​ | ដោយ V-Dr

អស់រយៈពេល១២ ខែកន្លងទៅបន្ទាប់ពីខ្សែបម្រើ Philippe Coutinho បានផ្លាស់ចេញពីក្រុមហង្សក្រហម Liverpool ដើម្បីទៅចូលរួមជាមួយក្រុម Barcelona អនាគតរបស់ខ្សែបម្រើប្រេស៊ីលរូបនេះហាក់ស្ថិតនៅតែជាសំណួរចោតឡើងសម្រាប់ការប្រកួតអាជីពរបស់ខ្លួននៅក្នុងលីកកំពូលអេស្បាញ។

Coutinho កីឡាករអន្តរជាតិប្រេស៊ីលរូបនេះមិនបានស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងក្នុងក្រុមនៅតំបន់ Catalans នាពេល ថ្មីៗនេះទេ ខណៈដែលគ្រូបង្វឹកលោក Ernesto Valverde បច្ចុប្បន្ននេះបានជ្រើសរើសកីឡាករ Ousmane Dembele វ័យ ២៦ឆ្នាំអោយចូលជំនួសតួនាទីរបស់ខ្លួនជាញឹកញាប់។

កាសែត Manchester Evening News បានចុះផ្សាយថាក្រុមបិសាចក្រហម Man United ជាក្រុមមួយស្ថិតក្នុងចំណោមក្រុមបួនដែលបានចាប់អារម្មណ៍ចង់នាំ Coutinho ត្រលប់ទៅលេងនៅក្របខណ្ឌ Premier League វិញនៅក្នុងខែមករាកំលុងពេលទីផ្សារដោះដូរកីឡាករកំពុងដំណើរការនៅខែមករានេះ នៅក្នុងតម្លៃប្រមាណ ១០០លានផោន។ ខណៈដែលរូបគេមានការចាប់អារម្មណ៏ផងដែរពីក្រុមធំ៣ផ្សេងទៀតគឺ Chelsea, Manchester City និង Paris Saint-Germain។

រំលឹកទៅអតីតកាលក្រុម Barcelona បានចំណាយប្រាក់យ៉ាងច្រើនដើម្បីនាំយក តារាឆ្នើមរបស់គ្រូបង្វឹកលោក Jugen Klop កាលពីឆ្នាំមុនដោយការផ្តោតអារម្មណ៍របស់ពួកគេដើម្បីរក្សាពាន La Liga និងប្រជែងពានក្របខ័ណ្ឌ Champions League។ ដូច្នេះក្រុម Barcelona អាចនឹងមិនអនុញ្ញាត Coutinho ចាកចេញនៅក្នុងទឹកប្រាក់តិចជាងអ្វីដែលក្រុមបានចំណាយ ដ៏ច្រើនរបស់ពួកគេទេ។ ដូច្នេះក្រុម Man United នៅតែត្រូវបានផ្តល់អាទិភាពប្រសិនពួកគេរក្សាតម្លៃដេញថ្លៃដែលច្រើនជាង ១០០លានផោន ប្រសិនអនាគតរបស់កីឡាករ Coutinho ស្ថិតក្នុងភាពមិនច្បាស់លាស់ដូចសព្វថ្ងៃនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.