Ole Gunnar Solsjaer: ក្រុម Man.United និងបន្តឈ្នះការប្រកួតបន្ទាប់ទៀត

1 year ago​ | ដោយ V-Dr

លោក Ole Gunnar Solskjaer គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុម Manchester United បានផ្តល់បទសម្ភាសន៏ និងដកស្រង់ដោយ BBC ថាៈ ខ្ញុំជឿជាក់ក្រុមបិសាចក្រហម អាចយកឈ្នះការប្រកួតនៅពេលខាងមុខនេះបានបន្តទៀត។ហើយនៅពេលដែលឈ្នះបួនប្រកួតជាប់គ្នាអ្នកនឹងរំពឹងថា ឈ្នះការប្រកួតបន្ទាប់ មួយទៀតខ្ញុំមិនមើលស្រាលគូបដិបក្សទេ ខ្ញុំគិតថាយើងអាចឈ្នះរាល់ការប្រកួត។

ការទទួលជ័យជម្នះ ២-0 របស់ក្រុម Man Utd នៅឯកីឡាដ្ឋាន Newcastle កាលពីថ្ងៃពុធមានន័យថាគាត់បានក្លាយជាអ្នកចាត់ការទី២ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបដែលដឹកនាំក្រុម ឈ្នះការប្រកួតលីកកំពូលអង់គ្លេសបួនលើកដំបូងមុនពេល Sir Matt Busby ធ្លាប់ធ្វើបានដូច្នេះនៅក្នុងឆ្នាំ១៩៤៦។

ក្រុម Man.United និងត្រូវធ្វើជាម្ចាស់ផ្ទះ Reading ក្នុងការប្រកួតក្របខ័ណ្ឌដ៏ចំណាស់ជាងគេនៅអង់គ្លេសគឺ FA Cup ជុំទីបីនៅថ្ងៃសៅរ៍ នេះហើយ។ គ្រូបង្វឹកវ័យ 45 ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាថៅកែបណ្ដោះអាសន្នបន្ទាប់ពីក្លឹបបានបណ្តេញលោក Jose Mourinho កាលពីខែធ្នូ។អតីតខ្សែប្រយុទ្ធរបស់ក្លឹបរូបនេះបាននិយាយថា គាត់មិនចង់ចាកចេញពីតួនាទីរបស់គាត់នៅក្លឹបនៅរដូវក្តៅនេះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.