Man.United ប្រជែង Chelsea, Arsenal ដើម្បីចុះហត្ថលេខានាំយកខ្សែការពារឆ្នើមម្នាក់ពី​ Roma

1 year ago​ | ដោយ V-Dr

វាមិនមែនជារឿងអាថ៌កំបាំងទេខណៈដែលក្រុម Manchester United ត្រូវការចុះហត្ថលេខាកំលាំងថ្មីគឺខ្សែបម្រើ-ការពារ Kostas Manolas ដែលមានបទពិសោធន៍ម្នាក់ពីក្រុម Roma។ កីឡាករអន្តរជាតិក្រិចរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ និងរីកចម្រើនទៅជាខ្សែការពារកណ្តាលរបស់ក្លឹបចាប់តាំងពីក្រុមយក្សនៅស្រុកកំណើត Olympiakos មកលេងនៅក្របខណ្ឌ Serie A កាលពី កាលពី ៤ឆ្នាំមុន និងបច្ចុប្បន្នគឺជាកីឡាករដែលមានទម្រង់លេងគួរអោយទុកចិត្តម្នាក់ បន្ទាប់ពីបានបង្ហាញខ្លួនជិត ២០០ប្រកួតដែលជាសក្ខីភាពមួយបញ្ជាក់ថារូបគេអាចនិងបង្កើនទំនុកចិត្ត និងបទពិសោធន៏ដល់ក្រុមនៅកីឡាដ្ឋាន Old Trafford ជាជាងកីឡាករបច្ចុប្បន្នគឺ Victor Lindelof និង Eric Bailly ។

ប៉ុន្តែសម្រាប់ក្លិបប្រជែងលីកគឺតោខៀវ Chelsea ក៏បានត្រៀមទឹកប្រាក់រួចរាល់ក្នុងការដាក់ដេញថ្លៃ Manolas ចំនួន ៣៤លានផោន ខណៈដែលលោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea តែងកោតសរសើរពីសមត្ថភាពរបស់ Manolas កំលុងពេលរូបលោកនៅដឹកនាំ Napoli។ ប៉ុន្តែក្រុម Man United ហាក់ចង់ឆ្មក់ឪកាសមួយនេះដើម្បីផ្តល់តម្លៃមួយសមរម្យបំផុតដូចគ្នានិងក្រុម Chelsea បូករួមផលប្រយោជន៏ផ្សេងទៀត ដើម្បីអោយក្រុម Roma ពិចារណាលើតម្លៃខ្លួនកីឡាករវ័យ ២៧ឆ្នាំ Manolas រូបនេះខណៈដែល Arsenal ក៏កំពូងសម្លឹងឃើញដូចគ្នាយោងតាមការចុះផ្សាយរបស់ Tutto Mercato។

សម្រាប់បិសាចក្រហម Manchester United ក៏បានបង្ហាញចំណាប់អារម្មណ៏សម្រាប់ខ្សែការពារ Toby Alderweireld របស់ Tottenham Hotspur និង Harry Maguire របស់ Leicester ព្រមទាំង Kalidou Koulibaly របស់ក្លិប Napoli។ ទោះបីជាយ៉ាងណាតម្លៃទិញផ្តាច់កុងត្រា Manolas អាចមានតម្លៃថ្លៃជាងអ្វីដែលជាការរំពឺងទុករបស់ក្រុមធំៗដែលសម្តែងការចាប់អារម្មណ៏លើរូបគេនោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.