ដូចការព្រៀងទុក! Sir Alex Ferguson វិលមកកាន់ទីលានហ្វឹកហាត់របស់ក្រុម Man.United ជាលើកដំបូង

1 year ago​ | ដោយ V-Dr

លោក Sir Alex Ferguson អតីតអ្នកចាត់ការទូទៅប្រវត្តិសាស្រ្តរបស់ក្រុមបិសាចក្រហម Manchester United បានធ្វើការវិលត្រលប់មកកាន់ទីលានហ្វឹកហាត់របស់ក្លឹបជាលើកដំបូងបំផុត គិតចាប់តាំងពីរូបលោកមានជម្ងឺហូរឈាមក្នុងខួរក្បាល (brain haemorrhage) ហើយបានទទួលការវះកាត់ នៅខែមិថុនា ២០១៨ កន្លងមក។

កំពូលគ្រូបង្វឹកដ៏ជៅគជ័យបំផុតនៅក្របខណ្ឌកំពូលអង់គ្លេសសញ្ជាតិស្កុតលែនដែលឈានចូលដល់វ័យវ័យ ៧៧ឆ្នាំកាលពីថ្ងៃច័ន្ទម្សិលមិញ បានជួបជាមួយអតីតកូនក្រុម និងជាអ្នកចាត់ការក្លិបបណ្ដោះអាសន្ន Ole Gunnar Solskjaer នៅទីលានហ្វឹកហាត់ Carrington កាលពីថ្ងៃសៅរ៍ទី២៩ ខែធ្នូ ឆ្នាំ២០១៨។

ជារឿងគួរកត់សម្គាល់លោក Alex Ferguson មិនដែលលូកលាន់កិច្ចការផ្ទៃក្នុង និងចូលរួមមើលការហ្វឹកហាត់របស់ក្រុម Man Utd ឡើយអំឡុងពេលនៅក្រោមការដឹកនាំរបស់លោក David Moyes និងរជ្ជកាលលោក Louis van Gaal នៅដឹកនាំ ប៉ុន្តែកំលុងពេលលោក Jose Mourinho នៅកាន់ការងារ លោកត្រូវបានអញ្ជើញឱ្យទៅកាន់ទីលានហ្វឹកហាត់។ អ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Ole Gunnar Solskjaer ត្រូវបានដកស្រង់តាមរយៈ BBC ថាៈ លោក Alex Ferguson រីករាយនិងពេលវេលាដែលយើងបានអញ្ជើញគាត់មកដល់ទីលានហ្វឹកហាត់ ជាមួយនិងការផ្តល់ដំបូន្មានខ្លះៗ និងបន្តលើកទឹកចិត្តពួកគេអោយខិតខំលេងដើម្បីស្តារកិត្តិយសក្រុមឡើងវិញ

សម្រាប់ ៣ប្រកួតចុងក្រោយរបស់ Man Utd ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិដាណឺម៉ាក Solskjaer ដែលចូលកាន់តំណែងកាលពី ខែធ្នូ ឆ្នាំ២០១៨ ក្រោយបញ្ចប់តូនាទីលោក Mourinho កាលពីថ្ងៃទី១៨ ខែធ្នូ ២០១៨ កន្លងមកគឺលទ្ធផលឈ្នះទាំង ៣ប្រកួត។ ជំនួការគ្រូបង្វឹក Mike Phelan ធ្លាប់ជាអតីតជំនួយការលោក Ferguson ក៏បានត្រលប់មករួមការងារនៅ Old Trafford ជាថ្មីខណៈខ្សែបម្រើជើងចាស់ Michael Carrick ដែល Sir Alex ចុះហត្ថលេខានាំយកពីក្រុម Tottenham ក្នុងឆ្នាំ២០០៦ នៅបន្តការងារដែលធ្លាប់ធ្វើដដែល។

Solskjaer បានផ្ទេរពីក្រុម Molde នៅស្រុកកំណើត ក្នុងឆ្នាំ១៩៩៦ និងបានចូលនិវត្តន៍ពីកីឡាករបាល់ទាត់អាជីពក្នុងឆ្នាំ២០០៧ និងធ្លាប់មានបទពិសោធន៏បានដឹកនាំក្រុម Cardiff ផងដែរ។សម្រាប់លោក Alex Ferguson វិញ ធ្លាប់ជួយក្រុម Man.United លើកពាន Premier League ១៣ដង និងជួយក្រុមឈ្នះពានសរុប ៣៨កំលុងពេលដឹកនាំ Man Utd ពីឆ្នាំ(១៩៨៦-២០១៣) មុនចូលសម្រេចចិត្តចូលនិវត្តន៍ក្នុងឆ្នាំ២០១៣៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.