មកស្គាល់កីឡាករ ៥រូបក្រុម Man.United និងជ្រើសយកម្នាក់មកជំនួសខ្សែប្រយុទ្ធ Lukaku

1 year ago​ | ដោយ V-Dr

Lukaku បានបង្ហាញទម្រង់លេងល្អក្រោយផ្ទេរមកកីឡាដ្ឋាន Old Trafford ជាលើកដំបូងក្នុងតម្លៃ ៧៥លានផោនពីក្លឹប Everton នៅឆ្នាំ២០១៧ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះរូបគេខកខានក្នុងការរកគ្រាប់បាល់បញ្ចូលទីជាមួយនិងទម្រង់លេងធ្លាក់ចុះ ខណៈដែលលោក Jose Mourinho ត្រូវបានក្រុមបញ្ចប់តំណែង កាលពីថ្ងៃអង្គារសប្តាហ៏មុន ធ្វើអោយអនាគត របស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិករូបនេះកាន់តែជួបភាពមិនច្បាស់លាស់។ សម្រាប់រដូវកាលថ្មី(២0១៨-២០១៩)នេះ Lukaku បង្ហាញខ្លួនបាន ២២លើក និងរកគ្រាប់បាល់បានតែ ៦គ្រាប់ប៉ុណ្ណោះ។ ស្របពេលគ្នានេះដែរក្រុមម្ចាស់ជើងឯក SerieA Juventus របស់អ៊ីតាលី កំពុងសម្លឹងមើលឃើញឪកាសនាំយក Lukaku មករួមក្រុមដើម្បីផ្លាស់ប្តូរជាមួយ ខ្សែប្រយុទ្ធក្រូអាត Mario Mandzukic។ ទោះបីជាយ៉ាងនេះក្តីខ្សែប្រយុទ្ធដែលមានវ័យ ៣២ឆ្នាំទៅហើយក្តី ប៉ុន្តែរូបគេកំពុងរីករាយជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អបំផុត នៅក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះដោយ ស៊ុតបញ្ចូលទីបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ១៤លើក ខណៈដែលរូបគេបានចូលនិវត្តន៏ ពីក្រុមជម្រើសជាតិទៅហើយក្តី។

ខាងក្រោមនេះគឺជាកីឡាករ៥រូបដែលអាចជំនួសតំណែង Lukaku ប្រសិនរូបគេផ្លាស់ចេញពី Old Trafford:

១. Richarlison

Richarlison បានបង្ហាញទម្រង់លេងល្អបំផុតនៅក្លឹប Everton បន្ទាប់ពីផ្ទេរមកជួបជុំជាមួយអតីតគ្រូបង្វឹក Watford លោក Marcos Silva។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ មានតម្លៃខ្លួន ៥០លានផោនដែលជាតម្លៃ Everton បានចំណាយដើម្បីឱ្យរូបគេចាកចេញពីកីឡាដ្ឋាន Vicarage កាលពីរដូវក្តៅ និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ ក្រោយបង្ហាញខ្លួនបាន ៦ប្រកួត។

Richarlison កំពុងអភិវឌ្ឍខ្លួនយ៉ាងរីកចំរើនហើយរូបគេនិងក្លាយជាខ្សែប្រយុទ្ធដ៏ល្អបើសិនជារូបគេចូលរួមជាមួយក្រុម Man United ជាមួយបទពិសោធន៏នៅក្នុងក្របខ័ណ្ឌ Premier League ដែលអាចអោយរូបគេប្រជែងយកតំណែងលេខ១ និងធ្វើអោយគេមានឪកាសបង្ហាញសមត្ថភាពជាមួយមិត្តរួមជាតិ Fred និង Andreas Pereira។

២. Luka Jovic

កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានបង្ហាញពីទម្រង់លេងដ៏សំខាន់នៅរដូវកាលនេះក្នុងក្របខ័ណ្ឌ Bundesliga សម្រាប់ Eintracht Frankfurt ជាមួយនឹង គ្រាប់បាល់ស៊ុតបញ្ចូលទី ១២គ្រាប់ ជាកីឡាកររកបានគ្រាប់បាល់នាំមុខគេ នៅ SerieA អាល្លឺម៉ង់អាចនិយាយបានថាជាមធ្យមភាគរកបាន ១គ្រាប់ រៀងរាល់ ៨៤នាទី។ កីឡាករ Jovic កំពុងស្ថិតក្នុងរដូវកាលទី២ ដែល Frankfurt ខ្ចីជើងពី Benfica ហើយកំពុងតែអភិវឌ្ឍខ្លួនទៅជាខ្សែប្រយុទ្ធគ្រោះថ្នាក់ម្នាក់របស់ខ្សែការពារគ្រប់រូប។ ប្រសិនជាមានការផ្លាស់ប្តូរកើតមានឡើងមែន ខ្សែប្រយុទ្ធវ័យក្មេង Jovic និងក្លាយជាដៃគូដ៏សក្តិសមបំផុតរបស់ Marcus Rashford រឺ Martial។

៣. Timo Werner

Timo Werner បានក្លាយជាខ្សែប្រយុទ្ធដ៍មុតស្រួច បំផុតចាប់តាំងពីផ្ទេរពីក្រុមថ្នាលយុវជន Vfb Stuttgart មក ចូលរួមជាមួយ RB Leipzig នៅក្នុងឆ្នាំ២០១៦។ កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះស៊ុតបញ្ចូលទីបាន ២១គ្រាប់នៅរដូវកាលដំបូងអោយ RB Leipzig។

Werner បានក្លាយជាកម្លាំងសំខាន់របស់ក្រុមជម្រើសជាតិអាឡឺម៉ង់ដែលបានបំពេញតួនាទីដ៏សំខាន់បន្តពីវីរបុរស កីឡាករ Miroslav Klose និងបានស៊ុតបញ្ចូលទី ៩គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ប្រកួត។ គាត់បានបង្ហាញពីភាពរឹងមាំជាខ្សែប្រយុទ្ធកំពូលរបស់ RB Leipzig ក្នុងរដូវកាលទី៣ នៅក្នុងក្របខ័ណ្ឌ Bundesliga។ ស្ថិតនៅក្នុងវ័យ ២២ឆ្នាំរូបគេរកគ្រាប់បាល់បាន ១១គ្រាប់ក្នុងរដូវកាល(២០១៨-២០១៩)នេះតាមពីក្រោយ កីឡាករ Luka Jovic ១គ្រាប់ប៉ុណ្ណោះ។

៤. Mauro Icardi

Mauro Icardi បានរីកចម្រើនក្លាយជាខ្សែប្រយុទ្ធល្អម្នាក់ក្នុងចំណោមកីឡាករឆ្នើមជាច្រើននៅក្នុងទ្វីប អឺរ៉ុបចាប់តាំងពី គាត់បាន ចូលរួមជាមួយក្រុម Inter Milan កាលពីឆ្នាំ២០១៣ ពីក្លិប Sampdoria។ កីឡាករអាហ្សង់ទីន រូបនេះស៊ុតបញ្ចូលទីបាន ១២០គ្រាប់ក្នុងការបង្ហាញខ្លួន ២០២ប្រកួតឱ្យក្លឹបពស់យក្ស។ ជាមួយសមត្ថភាពនិងវិន័យ Icardi ត្រូវបានតែងតាំងជាប្រធានក្រុម Inter Milan នៅឆ្នាំ២០១៥ ដោយស្ថិតនៅក្នុងវ័យ ២២ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែជាអកុសលក្រុម Inter Milan មិនអាចឈានដល់វគ្គ ១៦ក្រុមចុងក្រោយ UEFA Champion League នៅរដូវកាលនេះបានទេ។សម្រាប់ក្របខណ្ឌ SerieA ឆ្នាំនេះ Icardi រកបាន ៩គ្រាប់សម្រាប់ការប្រកួត ១៤ដងកន្លងមក។

៥. Krzysztof Piątek

ខ្សែប្រយុទ្ធវ័យក្មេងជនជាតិប៉ូឡូញរូបនេះកំពុងនាំមុខគេនូវតារាងពិន្ទុនៃក្របខ័ណ្ឌ Serie A ជាមួយគ្រាប់បាល់បញ្ចូលទី ១៣គ្រាប់ក្នុង ១៧ប្រកួតនិង ២គ្រាប់លើសតារាឆ្នើមម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Cristiano Ronaldo និងសរុបជារួមគ្រប់ក្របខណ្ឌប្រកួតរដូវកាល ២០១៨-២០១៩ ស៊ុតបញ្ចូលទីបាន ១៩គ្រាប់ក្នុងការបង្ហាញខ្លួន ១៩លើក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.