សោកស្តាយ!ក្រុម Man.United សម្រេចបញ្ចប់តំណែងលោក Jose Mourinho ជាផ្លូវការណ៏ហើយ

1 year ago​ | ដោយ V-Dr

ក្រុមបិសាចក្រហម Man.United បានឈានដល់ការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកឈុតធំលោកលោក Jose Mourinho ជាផ្លូវការណ៏ហើយបន្ទាប់ពីអ្នកចាត់ការទូទៅក្រុម ក្រុម Manchester United ចូលមកដឹកនាំក្រុមបានរយៈពេល២ ឆ្នាំកន្លះ រួចមក។

ក្រោយចូលមកដឹកនាំក្លឹបបន្តពីអតីតគ្រូបង្វឹកលោកLuis Van Gaal គ្រូបង្វឹកសញ្ញាតិព័រទុយហ្គាល់បច្ចុប្បន្នមាន វ័យ ៥៥ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ League Cup និង Europa League ជាមយយក្រុមមានមូលដ្ឋាននៅទឹកដី Old Trafford ។

ប៉ុន្តែរដូវកាលថ្មីនេះក្រុម Man Utd កំពុងធ្លាក់នៅក្នុងភាពដុនដាបនិងកំពុងឈរនៅលំដាប់លេខរៀងទី៦ ក្នុងក្របខ័ណ្ឌ Premier League ដោយមានគម្លាតរហូតដល់ទៅ ១៩ ពិន្ទុពីក្រោយក្រុមនាំមុខតារាងគឺហង្សក្រហម Liverpool ដែល បាន ផ្តួលពួកគេ ៣-១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

ម្ចាស់ជើងឯក១៣សម័យMan United បានធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗមួយថា:គ្រូបង្វឹកបណ្តោះអាសន្ន នឹងត្រូវតែងតាំងដឹកនាំក្រុមអាចរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះដរាបណាក្លឹបជ្រើសបានអ្នកចាត់ការទូទៅថ្មីមួយដែល និងចូលមកដឹកនាំឈុតធំរបស់ក្រុម។ ក្លឹបសូមថ្លែងអំណរគុណដល់ Jose សម្រាប់ការងាររបស់គាត់ក្នុងអំឡុងពេលរបស់គាត់នៅឯក្លឹប Manchester United និងសូមជូនពរអោយគាត់ទទួលជោគជ័យនាពេលអនាគត ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.