កំពូលជើងឯកវាយកូនហ្គោលអាមេរិក Tiger Woods ត្រូវប៉ូលិសចាប់ខ្លូន ពីបទបើកបរក្រោមជាតិស្រវឹង

3 years ago​ | ដោយ Cambosport_Admin

(អាមេរិក)៖ កំពូលជើងឯកវាយកូនហ្គោលរបស់សហរដ្ឋអាមេរិកលោក Tiger Woods ត្រូវបានប៉ូលិសចាប់ខ្លួនពីបទបើកបរក្រោម​ឥទ្ធិ​ពល​នៃគ្រឿងស្រវឹង នៅក្នុងរដ្ឋផ្លូវរីដា នាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅ​មុននេះបន្តិចនាយប់​ថ្ងៃ​ចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។

យោងតាមប៉ូលិសប្រចាំតំបន់ Palm Beach County នៃរដ្ឋផ្លូវរីដា លោក Wood ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួននៅវេលាម៉ោងប្រហែលជា​៣៖០០នាទី​ទៀបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ ក្រោមបទសង្ស័យថា បានធ្វើការបើកបរយានជំនិះ ទាំងស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង នៅក្នុងទីក្រុង Jupiter តែកីឡាករ វាយកូនហ្គោលវ័យ៤១ឆ្នាំរូបនេះ ក៏ត្រូវបានដោះលែងវិញនៅប៉ុន្មានម៉ោងក្រោយមក។

គួរបញ្ជាក់ថា លោក Woods ដែលបានឆ្លងកាត់ការវះកាត់ផ្នែកខ្នងជាច្រើនលើកក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះនោះ ពុំបានចូលរួម​ការប្រកួតវាយ កូនហ្គោលណាមួយឡើយ ចាប់តាំងពីរូបលោកត្រូវបង្ខំចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ Dubai Desert Classic នៅ​ប្រទេស​អេមីរ៉ាត់ អារ៉ាប់​រួម កាល​ពី​ខែ​កុម្ភៈកន្លងទៅ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.