v9
V9BET

Aguero បន្តរកគ្រាប់បាល់ ខណៈ Man City ឡើងទៅឈរលេខ៣ (មានវិដេអូ)

3 years ago​ | ដោយ Dara

គ្រាប់បាល់ទី២៣របស់ខ្សែប្រយុទ្ធ Sergio Aguero នៅរដូវកាលនេះ បានជួយឲ្យក្រុម Manchester City វិលទៅឈរក្នុងចំណាត់ថ្នាក់លេខ៣វិញ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Sunderland កាលពីថ្ងៃអាទិត្យ។

គ្រាប់បាល់ទី២៣ក្នុងចំណោមការប្រកួត៣លើកពីសំណាក់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ បានជួយត្រួសត្រាយផ្លូវឲ្យក្រុម Man City ទទួលបានជ័យជម្នះជាលើកទី៧របស់ពួកគេ ក្នុងចំណោមការប្រកួត៨លើកចុងក្រោយ។ ជ័យជម្នះនេះបានជួយឲ្យក្រុមរបស់លោក Pep Guardiola ដេញតាមពីក្រោយក្រុមលេខ២ Tottenham Hotspur មួយពិន្ទុ និង៨ពិន្ទុពីក្រោយក្រុម Chelsea។ នេះមិនមែនជាលើកទី១ឡើយដែល Aguero បង្ហាញពីភាពមុតស្រួចរបស់ខ្លួន ខណៈដែលរូបគេបានបង្ហាញពីទម្រង់លេងយ៉ាងល្អនៅពេលប្រកួតជាមួយនឹងក្រុម Sunderland។

អ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេរបស់ Man City ត្រូវបានរារាំងមិនឲ្យរកគ្រាប់បាល់បញ្ចូលទី ទី២របស់គេនៅជិតបញ្ចប់ការប្រកួតដោយអ្នកចាំទី Jordan Pickford ក្រោយពី Leroy Sane បានធ្វើឲ្យលទ្ធផលមានភាពច្បាស់លាស់ តាមរយៈការបន្ថែមការនាំមុខរបស់ក្រុមខ្លួន នៅមុនពេលឈានដល់ទី ទី៦០ ដែលនៅពេលនោះខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់រូបនេះ បានបំពេញការវាយបករហ័ស ដើម្បីរកគ្រាប់បាល់ក្នុងការប្រកួត៣លើកជាប់ៗគ្នា។ លោក Guardiola គ្រូបង្វឹករបស់ក្រុម Man City បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់។ យើងលេងបានយ៉ាងល្អ។ យើងបានរំពឹងទុកថា នឹងមានភាពស្វិតស្វាញ ហើយវាជាការរកគ្រាប់បាល់បើកឆាកដ៏ល្អមួយ។ វាពិតជាសំខាន់ណាស់ក្នុងការនាំមុខ ១-០ ក្នុងតង់ទី១»៕

ប្រភពព័ត៌មាន៖ Channel News Asia

ប្រិយមិត្ត Cambosport ទាំងអស់ដោយសារ Page នេះមានបញ្ហាមិនអាចផុសរូបមួយរយៈ ដូចនេះសូមចូលទៅតាមនៅលើ Page CambosportVDO នឹង បច្ចេកវិទ្យានិងកីឡាជាតិអន្តរជាតិ បាន (សូមអរគុណដែលបានព៌តមាននៅលើ Website នឹង Page របស់ខ្ញុំ)

Metfone Cambodian League 2017

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.