v9
V9BET

Kane រកបាន២គ្រាប់ ដើម្បីជួយឲ្យ Spurs ស្ថិតក្នុងការប្រជែងពាន (មានវិដេអូ)

3 years ago​ | ដោយ Dara

ខ្សែប្រយុទ្ធ Harry Kane បានបន្តទម្រង់លេងដ៏មុតស្រួចរបស់គេជាមួយនឹងការស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ខណៈដែលក្រុម Tottenham បានផ្តួលក្រុម Everton ក្នុងលទ្ធផល ៣-២ ដើម្បីកាត់បន្ថយពិន្ទុដេញតាមពីក្រោយក្រុមកំពុងនាំមុខ Chelsea ឲ្យនៅត្រឹម៧ពិន្ទុ កាលពីថ្ងៃអាទិត្យ។

Kane បានរកគ្រាប់បាល់បើកឆាកជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងតង់ទី១នៅកីឡដ្ឋាន White Hart Lane និងបានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីម្តងទៀត ក្រោយពីសម្រាកតង់ទី១ ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់២៤គ្រាប់ ក្នុងចំណោមការប្រកួត២៨លើកនៅរដូវកាលនេះ។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Everton ដែលជាគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ Kane នៅលើតារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងក្នុងក្របខ័ណ្ឌ Premier League នោះ បានរកគ្រាប់បាល់មួយគ្រាប់វិញ នៅមុនពេល Dele Alli បានរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ទៀតសម្រាប់ក្រុម Spurs នៅជិតបញ្ចប់ការប្រកួត។

ខ្សែប្រយុទ្ធ Enner Valencia បានធ្វើការវាយបកវិញភ្លាមៗដើម្បីរកគ្រាប់បាល់ទី២សម្រាប់ក្រុម Everton ប៉ុន្តែ Tottenham បានរក្សាការនាំមុខរបស់ខ្លួនដើម្បីកត់ត្រាជ័យជម្នះជាលើកទី៣ក្នុងចំណោមការប្រកួតលីក៤លើកចុងក្រោយរបស់ពួកគេ។ ទម្រង់លេងដ៏មុតស្រួចរបស់ Kane បង្កើតឲ្យមានការដាក់សម្ពាធលើក្រុមកំពុងនាំមុខ Chelsea ដែលត្រូវតែយកឈ្នះនៅលើទឹកដីក្រុម West Ham នៅរាត្រីនេះ ដើម្បីរក្សាការនាំមុខ១០ដាច់របស់ខ្លួន។

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Spurs បានឲ្យដឹងថា៖ «Harry Kane គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុត។ ខ្ញុំសូមនិយាយម្តងទៀតថា នោះមិនមែនដោយសារតែរូបគេរកគ្រាប់បាល់បញ្ចូលទី ឬមិនបានរកគ្រាប់បាល់បញ្ចូលទីក៏ដោយ។ គេលេងបានយ៉ាងអស្ចារ្យ ហើយគេពិតជាស័ក្តិសមក្នុងការទទួលបាននូវការកោតសរសើរ។ យើងស័ក្តិក្នុងការទទួលជ័យជម្នះ។ ខ្ញុំមានអារម្មណ៍មានមោទនភាព ហើយយើងកំពុងតែស្ថិតក្នុងទីតាំងដ៏ល្អ»៕

ប្រភពព័ត៌មាន៖ Channel News Asia

ប្រិយមិត្ត Cambosport ទាំងអស់ដោយសារ Page នេះមានបញ្ហាមិនអាចផុសរូបមួយរយៈ ដូចនេះសូមចូលទៅតាមនៅលើ Page CambosportVDO នឹង បច្ចេកវិទ្យានិងកីឡាជាតិអន្តរជាតិ បាន (សូមអរគុណដែលបានព៌តមាននៅលើ Website នឹង Page របស់ខ្ញុំ)

Metfone Cambodian League 2017

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.