v9
V9BET

Arsenal ចង់បាន ខ្សែប្រយុទ្ធ Lacazette មកជំនួស Sanchez

3 years ago​ | ដោយ Phearak Chuon

ក្រុមកាំភ្លើងធំ Arsenal ត្រូវបាន Daily Mirror រាយការណ៏មកថា: បានត្រៀមផ្តល់សំណើជាទឹកប្រាក់ប្រមាណ60លានផោនដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើម Alexandre Lacazette របស់ក្លឹប Lyon ដើម្បីមកជំនួសខ្សែប្រយុទ្ធ Alexis Sanches ដែលនិងចាកចេញពីក្លឹបពេលបញ្ចប់រដូវកាល 2016-2017 នេះ ។

Lacazette ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ម្នាក់ ក្នុងចំណោមខ្សែប្រយុទ្ធដែលកំពុងលេងនៅក្របខណ្ឌលីកកំពូល League1 របស់បារាំងនាពេលបច្ចុប្បន្ននេះ។ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះ រកបាន22គ្រាប់សំរាប់22ប្រកួតកន្លងមក នៅក្របខណ្ឌ Ligue1 តាមពីក្រោយកីឡាករខ្សែប្រយុទ្ធឆ្នើម Edison Cavani របស់ក្លឹប Paris Saint Germain ដែលបច្ចុប្បន្នកំពុងនាំមុខជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុត(Top Scorer) ដោយរកបាន26គ្រាប់ហើយ។

អនាគតរបស់ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លឹប Arsenal ហាក់ដូចជាមានភាពស្រពេចស្រពិលខណៈដែលកិច្ចសន្យារបស់កីឡាករសញ្ជាតិឈីលីរូបនេះ នៅសល់តែ12សប្តាហ៏ទៀតប៉ុណ្ណោះជាមួយក្លឹប ហើយមួយរយៈចុងក្រោយនេះ Sanchez ហាក់បង្ហាញកាយវិការមិនយកចិត្តទុកដាក់ ហើយមិនសូវជាបញ្ចេញសមត្ថភាពអោយបានពេញលេញសំរាប់ការប្រកួតពានរង្វាន់ក្នុងស្រុក(English Premier Ship) និង(Champion Leauge) ដោយលេងហាក់បីដូចជាមិនអស់ពីកំលាំងកាយចិត្ត ប្រៀបដូចជាមានចេតនាអត់ចង់ឈ្នះការប្រកួត និង ចង់ចាកចេញពីក្រុម ដែលជាមូលហេតុធ្វើអោយក្លឹបមានបំណងចង់ស្វែងខ្សែប្រយុទ្ធដែលមានសមត្ថភាពម្នាក់ដើម្បីមកជំនួសរូបគេ។

អ្នកចាត់ការចាស់វស្សាបច្ចុប្បន្នគឺលោក Arsene Wenger គឺជាមនុស្សតែម្នាក់គាត់ ដែលនិងសម្រេចជោគវាសនា របស់អតីតខ្សែប្រយុទ្ធក្លឹប Udinese និង Barcelona រូបនេះ។ នៅក្នុងនោះមានក្លឹបធំៗនៅក្របខណ្ឌ Chinse Supe Leauge ប្រទេសចិនបានត្រៀមផ្តល់ទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ដល់រូបគេ ខណៈដែល Sanchez ក៏បានទទួលការចាប់អារម្មណ៏ចង់បាន ពីក្លឹបធំៗនៅអឺរ៉ុបមានដូចជា Juventus និង PSG ហើយហ្នឹងក្លឹបរួម League គឺហង្សក្រហម Liverpool ផងដែរ។

By Polin

ប្រភព: Expresssport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.