v9
V9BET

រំភើបណាស់! អក្សរ​ខ្មែរ «កម្ពុជា​ព្រះរា​ជា​ណា​ចក្រ​អច្ឆរិយ» រត់​លើ​ក្តារ ​ផ្សាយ​ពាណិជ្ជ​កម្ម​ នៅ Premier League ពិភព​លោក (មានវីដេអូ)

3 years ago​ | ដោយ Phearak Chuon

ពិតជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលមានអក្សរជាតិ ជាភាសាខ្មែរ បានរត់នៅលើផ្ទាំងផ្សាយពាណិជ្ជកម្មដែលសរសេរថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ» នៅក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់ពិភពលោក Premier League នាយប់មិញនេះ ពេលក្លឹប Manchester United ឈ្នះគូប្រជែង Southampton ៣-២ នៅវគ្គផ្តាច់ព្រ័ត្រយកពាន League Cup 2017។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ ៨៥២៦៤នាក់ និងអ្នកគាំទ្រនៅទូទាំងសកលលោករាប់លានបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ដោយសារ Premier League ជាលីគដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។

នេះជាលើកទី២ ហើយដែលអក្សរជាព្រលឹងជាតិរបស់ខ្មែរ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក ចំពោះពាក្យមួយឃ្លា ដែលសរសេរថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ» តាមរយៈភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ របស់ថៃ គ្រាដែលលើកទី១ ពេលក្លឹប Chelsea បានយកឈ្នះក្រុមភ្ញៀវ Burnley ២-០ ក្នុងពហុកីឡដ្ឋាន Stamford Bridge ក្នុង Premier League ដូចគ្នា។

សូមទស្សនារូបភាព និងវិដេអូ មានដូចខាងក្រោម៖

ប្រភពពី Baykdang

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.