v9
V9BET

Spurs ឡើងឈរលេខ២ ខណៈ Kane រកបាន៣គ្រាប់ដើម្បីបំបាក់ Stoke (មានវិដេអូ)

3 years ago​ | ដោយ Dara

ខ្សែប្រយុទ្ធ Harry Kane បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងតង់ទី១ ខណៈដែលក្រុម Tottenham បានឡើងឈរក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងផ្ទះខ្លួនឯង ៤-០ លើក្រុម Stoke កាលពីថ្ងៃអាទិត្យ។

ការរកបានគ្រាប់បាល់៣គ្រាប់របស់ Kane បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់ ១៧គ្រាប់ក្នុងការប្រកួតលីកនៅរដូវកាលនេះ ខណៈដែលគ្រាប់បាល់បើកឆាករបស់គេក្នុងការប្រកួតនៅកីឡដ្ឋាន White Hart Lane គឺជាគ្រាប់បាល់ទី១០០របស់គេសម្រាប់ក្លិប។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យ២៣ឆ្នាំរូបនេះ ដែលក៏បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ នៅពេលដែលប្រកួតជាមួយនឹងក្រុម Fulham ក្នុងការប្រកួតពាន FA Cup កាលពី១សប្តាហ៍មុនផងដែរនោះ បានបំពេញការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់គេតាមរយៈការជួយឲ្យខ្សែបម្រើ Dele Alli រកគ្រាប់បាល់ទី៤សម្រាប់ Spurs។

គ្រាប់បាល់នោះបានជួយឲ្យ Alli លុបចោលការខកចិត្តផ្សេងៗសម្រាប់ការរងពិន័យកាតក្រហមរបស់គេនៅពេលប្រកួតជាមួយនឹងក្រុម Gent ដែលបានទម្លាក់ក្រុម Spurs ចេញពីក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។ ការទទួលជ័យជម្នះរបស់ក្រុម Tottenham បានជួយឲ្យពួកគេឡើងឈរពីលើក្រុម Manchester City និងកាត់បន្ថយពិន្ទុដេញតាមពីក្រោយក្រុមកំពុងនាំមុខ Chelsea ឲ្យនៅត្រឹម១០ពិន្ទុ។

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានឲ្យដឹងថា៖ «វាពិតណាស់ថា នៅថ្ងៃនេះ Kane លេងបានយ៉ាងអស្ចារ្យ តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ និងបានបង្ហញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះ។ រូបគេជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ក្នុងតំបន់អឺរ៉ុប ហើយខ្ញុំពិតជារីករាយជំនួសរូបគេ ពីព្រោះរូបគេពិតជាស័ក្តិសមក្នុងការទទួលបានឈ្មោះនេះ»៕

Tottenham​ vs Stoke

ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.